* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ វត្តមានសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) រំពឹងជួយតភ្ជាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ជូនប្រជាកសិករ និងអ្នកកែច្នៃកសិផលកម្ពុជា

14-06-2026 16:18

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជម្ម នាពេលថ្មីៗនេះ ទើបតែបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការ សហគ្រាសពាណិជ្ជកម្មកម្ពុជា(CTE) ដើម្បីឱ្យស្ថាប័នរដ្ឋមួយនេះ ក្លាយទៅជាសហគ្រាសសាធារណៈដ៏ទំនើប ដែលអាចចូលរួមចំណែកក្នុងការពង្រឹងការប្រកួតជែងរបស់កម្ពុជា និងការពង្រីកឱកាសពាណិជ្ជកម្មថ្មីៗ និងរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផលកម្ពុជា។

លោកស្រី គឹម ស្រីរ័ត្ន នាយកប្រតិបត្តិសហគ្រាសពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សហគ្រាសពាណិជ្ជកម្មកម្ពុជា មានបេសកកម្ម ក្នុងការចូលរួមពង្រឹងសន្តិសុខស្បៀង គាំទ្រប្រជាកសិករ និងជំរុញពាណិជ្ជកម្មកសិផលរបស់កម្ពុជា។ ហើយសហគ្រាសរដ្ឋមួយនេះ នឹងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថេរភាពថ្លៃ ទីផ្សារកសិផល និងនិរន្តភាពទីផ្សារ ដើម្បីរក្សាបានស្ថេរភាពទីផ្សារកសិផល ក៏ដូចជា ការតភ្ជាប់ទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ជូនប្រជាកសិករ និងអ្នកកែច្នៃ កសិផលកម្ពុជា។

ហេតុដូច្នេះហើយ វត្តមានសហគ្រាសរដ្ឋមួយនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការរកស៊ីក្នុងវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង ជាពិសេសជំរុញការប្រមូលទិញកសិផលពីកសិករ ហើយបង្កើនការកែច្នៃ និងនាំចេញកសិផលរបស់កម្ពុជាទីផ្សារអន្តរជាតិ។

លោក កឹម ស៊ីថន រដ្ឋលេខាប្រចាំការ នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា CTE នឹងមិនផ្តោតចម្បងតែលើស្រូវអង្ករនោះទេ ប៉ុន្តែនឹងបន្ថែមការផ្តោតលើផលិតផលផ្សេងៗទៀតដែលមានសក្តានុពលស្រាប់។ ពោលគឺការបង្កើតសហគ្រាសនេះឡើង ដោយមើលឃើញពីសារៈសំខាន់នៃវិស័យស្បៀងអាហារ ដូច្នេះហើយវាជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញអភិវឌ្ឍន៍ និងទាញឱ្យបានជាអតិបរមាពីខ្សែច្រវាត់តម្លៃសម្រាប់កសិផលសំខាន់ៗរបស់កម្ពុជា ដូចជាអង្ករ ស្វាយចន្ទី ស្វាយ ម្រេច ដំឡូង និងផលិតផលកសិកម្មផ្សេងទៀត ដើម្បីបង្កើតការច្នៃក្នុងស្រុក និងពង្រីកការនាំចេញទៅក្នុងតំបន់ និងទីផ្សារអន្តរជាតិបន្ថែមទៀត។

លោកបន្តថា «CTE នឹងដើរតួនាទីក្នុងការរក្សាសន្តិសុខស្បៀងប្រកបដោយវៃឆ្លាត និងភាពធន់ ជំរុញការវិនិយោគការកែច្នៃកសិផល និងពង្រីកដៃគូពាណិជ្ជកម្មទាំងក្នុងតំបន់ និងពិភពលោក»។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា ការបង្កើត CTE មិនមែនក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយវិស័យឯកជននោះទេ ហើយក៏មិនមានគោលបំណងជំនួសតួនាទីរបស់ វិស័យឯកជនក្នុងទីផ្សារដែរ ប៉ុន្តែ CTE នឹងដើរតួនាទីជាដៃគូរយុទ្ធសាស្រ្ត ប្រកបដោយថាមវ័ន្ត ដែលនឹងជួយបើកផ្លូវទៅរកការអភិវឌ្ឍន៍ទីផ្សារថ្មីៗ និងជួយបង្កើនលក្ខខណ្ឌអំណោយផលសម្រាប់ការចូលរួមកាន់តែច្រើនសម្រាប់ឯកជននៅកម្ពុជា។

លោកបានលើកទឹកចិត្តឱ្យសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) បន្តជំរុញកិច្ចសហការជាមួយកសិករ សហគមន៍កសិកម្ម សហករណ៍ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនកែច្នៃ វិនិយោគិន និងដៃគូអន្តរជាតិ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃដែលមានប្រសិទ្ធភាព និងអាចប្រកួតប្រជែងបាន។

បន្ថែមពីនេះ លោកបានស្នើឱ្យ CTE វិស័យឯកជន និងភាគីពាក់ព័ន្ធ សហការជិតស្និទ្ធជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម សិក្សានិងតាមដាន និន្នាការទីផ្សារនិងរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្កើនចំណែកទីផ្សារ និងជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗសម្រាប់ផលិតផលសក្តានុពលរបស់កម្ពុជា។ ទន្ទឹមគ្នានេះ CTE និងវិស័យឯកជនទាំងអស់ សូមបន្តសហការនិងចូលរួមចំណែកឱ្យសកម្មក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់៕