* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហូ វណ្ឌី​៖ ចំនួនភ្ញៀវទេសចរចិនចាប់ផ្តើមកំរើកឡើងវិញ ក្រោយរាជរដ្ឋាភិបាល​លើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង រយៈពេល៤ខែ

16-06-2026 15:54

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិន ដែលមកលេងកម្សាន្តនៅកម្ពុជា បានបង្ហាញសញ្ញាណវិជ្ជមាន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិនសាកល្បង ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

លោក ហូ វណ្ឌី​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ​ការចាប់ផ្តើម​លើកលែងទិដ្ឋាការ ដល់ប្រជាជនចិនសាកល្បង ធ្វើឱ្យចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៦ ហាក់មានការកំរើកជាងមុន។

លោកបន្ថែមថា កន្លងមកក្រោយរាជរដ្ឋាភិបាល បានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដៃគូរកស៊ីក្នុងវិស័យទេសចរណ៍នៅចិន បានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ភ្ញៀវចិន។

គួរបញ្ជាក់ថា​ ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។

​លោក ហូ វណ្ឌី មានប្រសាសន៍ថា កន្លងមក​ទេសចរហាក់មានការព្រួយទាក់ទងនឹងបញ្ហា​ Online Scams​ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលដាក់ចេញយុទ្ធនាបោសសម្អាត និងបង្រ្កាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាបន្តបន្ទាប់មក ទទួលបានការសាទរពីអ្នកប្រកបរកស៊ី ក្នុងវិស័យទេសចរក៏ដូចជាប្រជាពលរដ្ឋខ្មែរ។ លោកសង្ឃឹមថា ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន នឹងទទួលបានភ្ញៀវទេសចិនបន្ថែមទៀត។

លោកបន្តថា «នេះគឺជាការមួយបន្តទៅទៀត រវាងស្ថាប័នរដ្ឋជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជនក្នុងការផ្សព្វផ្សាយ ពង្រឹងការផ្តល់សេវាកម្មជូនទៅដល់ភ្ញៀវទាំងអស់​ ហើយកិច្ចការងារនេះ គឺជាការផ្តល់នូវទំនុកចិត្តទៅដល់ភ្ញៀវទូទាំងពិភពលោក»។

​សូមជម្រាប​ថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១.២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិន សម្រាប់វិស័យទេសចរណ៍កម្ពុជា៕