* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលី មកបណ្ដាក់ទុនវិនិយោគលើវិស័យការកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ

18-06-2026 07:22

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រា្តលី ដឹកនាំដោយ លោក Michael Growder លេខាធិការរងទី១ ទទួលបន្ទុកតំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។

ក្នុងជំនួបពិភាក្សាការងារនេះ លោកប្រធានគណៈប្រតិភូ បានចែករំលែកបទពិសោធន៍មួយចំនួន ក្នុងការទាក់ទាញវិនិយោគបរទេសរបស់អូស្រ្តាលី ព្រមទាំងបញ្ជាក់អំពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិនិយោគផ្ទាល់ពីអូស្រា្តលីមកកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ។

លោកអគ្គលេខាធិការ បានបម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសវឌ្ឍនភាព និងភាពជោគជ័យនៃការអនុវត្តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនាពេលបច្ចុប្បន្នវិនិយោគិនភាគច្រើនមកពីប្រទេសចិន។ យ៉ាងណាមិញ កម្ពុជាបាន និងកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗ តាមរយៈការរៀបចំបេសកកម្មគោះទ្វាវិនិយោគតាមប្រទេសគោលដៅមួយចំនួន។

ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យ និងធ្វើកំណែទម្រង់ស្ថាប័ន សំដៅពង្រឹងមុខងាររបស់ទីភ្នាក់ងារជំរុញវិនិយោគកម្ពុជា ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីត្រៀមខ្លួនចាប់យកវិនិយោគិនក្នុងឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់។

លោកអគ្គលេខាធិការក៏បានរំលេចផងដែរ អំពីកិច្ចសហប្រតិបត្តិការរវាង ក.អ.ក. និងរដ្ឋាភិបាលអូស្រ្តាលី រាប់ចាប់តាំងពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) រហូតដល់កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាពេលបច្ចុប្បន្ន ដែលបានធ្វើការជាមួយគ្នាលើការងារជាច្រើន ជាពិសេសលើការជំរុញវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រា្តលីមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការវិយោគលើវិស័យការកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ និងផលិតផលពីឈើ នៅកម្ពុជាឱ្យបានច្រើន នាពេលខាងមុខ ខណៈកម្ពុជាបាន និងកំពុងរៀបចំយន្តការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្ម៕