* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកឧកញ៉ា លឹម ហេង៖ ​មន្រ្តី និងឈ្មួញដែលគប់គិតគ្នានាំចូលទំនិញពីថៃតាមផ្លូវគោក ​​គួរតែផ្តន្ទាទោសតាមច្បាប់ (Video inside)

19-06-2026 11:54

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឲ្យដឹងថា មន្រ្តី និងឈ្មួញដែលគប់គិតគ្នានាំចូលទំនិញពីថៃ តាមផ្លូវគោក ​​គួរតែផ្តន្ទាទោសតាមច្បាប់ ព្រោះទង្វើលបែបនេះ ជាទង្វើដែលមិនមានមនសិកាជាតិ មិនខ្វល់ពីការឈឺចាប់របស់ប្រជាជន ដែលត្រូវបានថៃឈ្លានពាននោះទេ។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកមូលដ្ឋានផលិតកម្មនៅកម្ពុជា ក្រោយ១ឆ្នាំនៃការបិទច្រកព្រំដែនគោកពីភាគីថៃ»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា សម្រាប់ឈ្មួញដែលចង់បានផលប្រយោជន៍ និងតែងតែនាំចូលទំនិញថៃមកកម្ពុជា អ្នកដែលមិននាំចូលទំនិញថៃ គឺមានស្មារតីជាតិនិយម ដើម្បីគាំទ្រផលិតផលខ្មែរ និងពហិកាទំនិញដែលជាសត្រូវរបស់យើង។ ចំពោះឈ្មួញដែលនាំចូលកន្លងមក ពួកគាត់ធ្វើការនាំចូលពីប្រទេសថៃ នៅតែឆ្លៀតឱកាសនាំចូលផលិតផលចូលមកកម្ពុជា ដោយមិនគិតអំពីកំហឹងឈឺចាប់ នៅពេលដែលថៃឈ្លានពានខ្មែរនោះទេ។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា ចំពោះច្បាប់ពាណិជ្ជកម្ម របស់អង្គការពាណិជ្ជគម្មពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនបានហាមមិនឲ្យនាំចូលតាមច្រកអន្ដរជាតិត្រឹមត្រូv តាមផ្លូវទឹក ឬផ្លូវអាកាសនោះទេ ប៉ុន្ដែចំពោះផ្លូវគោកដាច់ខាត ព្រោះកម្ពុជាយើងបានបិទព្រំដែនរួចទៅហើយ​ ដូច្នេះអ្នកណាដែលនាំចូលតាមផ្លូវគោក គឺខុសច្បាប់។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ដូច្នេះយើងត្រូវថ្កោទោស និងដាក់ទោសចំពោះជនទាំងឡាយណា ដែលនាំចូលទំនិញថៃតាមផ្លូវគោក ដោយខុសច្បាប់ ដូចដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ធ្លាប់បានលើកឡើងថា ចំពោះការនាំចូលតាមផ្លូវគោក ដោយខុសច្បាប់ គឺត្រូវរឹបអូសយកទ្រព្យសម្បត្តិ និងបញ្ជូលទៅធ្វើការនៅសមរភូមិក្រោយ ជួយដល់ជួរមុខទាំងមន្រ្ដី ទាំងឈ្មួញដែលនាំចូលខុសច្បាប់៕