* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង៖ ការ​បណ្តោយឱ្យមានការនាំចូលលើសចំនួន នឹងនាំឱ្យអ្នកផលិតក្នុងស្រុក​មិនអាចរស់បាន (Video inside)

19-06-2026 11:56

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះការ​បណ្តោយឱ្យមានការនាំចូលលើសចំនួន នឹងនាំឱ្យអ្នកផលិតក្នុងស្រុក​មិនអាចរស់បាន។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកមូលដ្ឋានផលិតកម្មនៅកម្ពុជា ក្រោយ១ឆ្នាំនៃការបិទច្រកព្រំដែនគោកពីភាគីថៃ»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមដាច់ខាតត្រូវតែរក្សាឲ្យពួកគាត់មានផលចំណេញ ទើបពួកគាត់បន្ដទៅមុខបាន ប្រសិនបើមិនមានផលចំណេញនោះទេ នោះអ្នកផលិតក្នុងស្រុកមិនអាចរស់បានឡើយ ប្រសិនបើបណ្ដោយឲ្យការនាំចូលលើសចំនួន ទីផ្សារធ្លាក់ចុះធ្វើឲ្យអ្នកផលិតក្នុងស្រុក មិនអាចទ្រាំទ្របាន ទីបំផុត និងមិនអាចរស់ដោយយូរអង្វែងបានឡើយ។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា ជាការពិតផលិតផលកសិកម្មខ្លះ ប្រទេសកម្ពុជាយើង មិនអាចផលិតគ្រប់នោះទេ ទាមទារឲ្យមានការនាំចូលបន្ថែមដូចជា សាច់គោជប៉ុន ត្រីជប៉ុនជាដើម ជាតម្រូវការចាំបាច់ក្នុងការនាំចូល ប៉ុន្ដែតាមរយៈការឆែកមើលកន្លងមកឃើញថា មានការនាំចូលជ្រូកទាំងមូលចូលមក នេះជាបញ្ហាដល់អ្នកផលិត អ្នកចិញ្ចឹមក្នុងស្រុកព្រោះថា ការចិញ្ចឹមជ្រូកក្នុងស្រុករបស់យើងមានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ ហេតុដូចម្ដេចត្រូវនាំចូលបន្ថែម ចំពោះការនាំចូលបែបនេះ ច្បាស់ណាស់ថា នឹងប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ដែលជាបញ្ហាក្នុងការធ្វើឲ្យនាំឱ្យអ្នកផលិតក្នុងស្រុក​មិនអាចរស់បាន៕