* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង ចង់ឱ្យមានការបង្កើត និងចងក្រងតំបន់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមពិសេស​ ជំរុញការកែច្នៃផលិត​ផលក្នុងស្រុក ដោយ​គាំទ្រទៅលើផ្លូវ ទឹក ភ្លើង មនុស្ស និងកម្ចី (Video inside)

19-06-2026 11:58

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញជើងចាស់មួយរូប ចង់ឱ្យមានការបង្កើត និងចងក្រងតំបន់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមពិសេស​ ដើម្បីជំរុញការកែច្នៃផលិត​ផលក្នុងស្រុក ដោយទទួលបានការ​គាំទ្រពីរដ្ឋាភិបាលទៅលើ ទឹក ភ្លើង និងការទទួលបានហិរញ្ញប្បទាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចពង្រីកខ្លួនកាន់តែធំ និងឈានដល់ការផលិតដែលមាននិរន្តភាព នាំចេញទៅក្រៅប្រទេស។​

លោកបានពន្យល់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានាដូចជា ជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម អាសិប រួមនិងការទទួលបានភាពអនុគ្រោះពន្ធ EBA ធ្វើឱ្យកម្ពុជាមានទីផ្សារទូលំទូលាយ ដូច្នេះហើយទាមទារឱ្យខ្សែច្រវ៉ាក់ផលិតកម្មមួយ ដែលមានលទ្ធភាពផលិត និងផ្គត់ផ្គង់ប្រកបដោយនិរន្តភាព ហើយសហគ្រាសតូចៗ ផលិតលក្ខណៈគ្រួសារមិនអាចផ្គត់បាននោះទេ។ លោកបញ្ជាក់ដើម្បីផលិតកម្មរបស់កម្ពុជាមាននិរន្តភាព យើងត្រូវបង្កើត និងចងក្រងតំបន់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមពិសេស​ ជំរុញការកែច្នៃផលិត​ផលក្នុងស្រុក ដោយ​គាំទ្រទៅលើ ទឹក ភ្លើង និងហិរញ្ញប្បទាន។

​អ្នកឧកញ៉ា លឹម ហេង លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ​ពិភាក្សាលើប្រធានបទ​ «ការពង្រីកមូលដ្ឋានផលិតកម្មនៅកម្ពុជា ក្រោយ១ឆ្នាំនៃការបិទច្រកព្រំដែនគោកពីភាគីថៃ»។

សូមស្តាប់ការពន្យល់បន្ថែមរបស់ ​អ្នកឧកញ៉ា លឹម ហេង៖