* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិនិយោគិនក្នុងស្រុក ​ប្តេជ្ញាកសាងកេរ្តិ៍ឈ្មោះកាហ្វេក្នុងដែនដីមណ្ឌលគិរី «មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ» !

19-06-2026 13:10

(មណ្ឌលគិរី)៖ គីរីកាហ្វេ (Kiri Coffee) ជាក្រុមហ៊ុនប្រេនកាហ្វេរបស់កូនខ្មែរ នាដើមឆ្នាំ២០២៦នេះទើបចំណាយទុនជិត ១លានដុល្លារ ប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករ ជាជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរីបានជិត ១០០០តោន ដើម្បីបម្រើដល់ទីផ្សារកាហ្វេនៅកម្ពុជា។

យីហោកាហ្វេកូនខ្មែរមួយនេះ អះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកសាងកេរ្តិ៍ឈ្មោះ «កាហ្វេខ្មែរពិត ពីដែនដីមណ្ឌលគិរី មិនយកគ្រាប់កាហ្វេបរទេស មកបន្លំខ្មែរនោះទេ»។

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) បានបញ្ជាក់ថា «​ក្រមសីលធម៌ចម្បងរបស់ គិរីកាហ្វេ គឺភាពស្មោះត្រង់ជាមួយជាតិ និងអតិថិជន។ រាល់គ្រាប់កាហ្វេដែលយើងខ្ញុំយកមកលីញលក់ គឺជារបស់ខេត្តមណ្ឌលគិរីពិតៗ។ ​យើងខ្ញុំប្រកាន់ជំហរម៉ឺងម៉ាត់ មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ។ នេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការលើកស្ទួយផលិតផលខ្មែរពិតប្រាកដ»។

ក្នុងនាមជាសមាជិករបស់សមាគមបណ្តាញកសិករតេជោ លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូនកសិករ ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករឱ្យកាន់តែធូរធារ និងរឹងមាំ។

ក្រៅតែពីការធានាឈរជើងទិញកាហ្វេពីកសិករហើយនោះ ក្រុមហ៊ុនក៏បានគាំទ្រផ្នែកឥណទានកសិកម្ម សម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផលផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ៕