* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អ្នកជំនួញជើងចាស់ថា ដើម្បីអាចរក្សានិរន្តភាពផ្គត់ផ្គង់ និងតម្លៃនៅក្នុងស្រុកបាន លុះត្រាតែការផលិតក្នុងស្រុកឈានដល់ការនាំចេញឱ្យបានច្រើន (Video inside)

21-06-2026 10:14

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញជើងចាស់មួយរូប មានប្រសាសន៍ថា ដើម្បីឱ្យការផលិត និងការផ្គត់ផ្គង់ទំនិញក្នុងស្រុកមាននិរន្តភាព និងធានាបាននូវតម្លៃផលិតផលសមរម្យសម្រាប់ប្រជាពលរដ្ឋ ហើយអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល លុះត្រាតែផលិតផលនោះ ឈានទៅដល់ផលិតនាំចេញឱ្យបានច្រើន ពោល គឺផលិតសម្រាប់ផ្គត់ផ្គង់ទាំងស្រុកផង និងនាំចេញផង នោះទើបអាចរក្សានិរន្តភាពផ្គត់ផ្គង់ក្នុងស្រុកបាន។

ជាក់ស្តែង លោកបានលើកឡើងថា ចេកអំបូងលឿងដែលកន្លងមក កម្ពុជាធ្លាប់បាននាំចូលទាំងស្រុង ប៉ុន្តែនៅពេលដែលចាប់ផ្តើមមានរោងចក្រ សហគ្រាស វិនិយោគដាំដំណាំចេកនេះ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិបានច្រើន និងផ្គត់ផ្គង់ក្នុងស្រុក ចេកអំបូងលឿនមិនត្រូវបាននាំចូលមកទៀតឡើយ ដោយតម្លៃមិនអាចប្រកួតប្រជែងជាមួយចេកក្នុងស្រុកបាន។

លោកបានពន្យល់ថា «ចំណុចនេះហើយ ទាំងស្វាយចន្ទីក៏ដោយ ស្រូវអង្ករ ដំឡូងមី ជាដើម វាបានឈានដល់ការនាំចេញច្រើនហើយ ដូច្នេះហើយមិនអាចប្រទេសណានាំចូលបានទេ ដូច្នេះហើយយើងមាននិរន្តភាពក្នុងការផ្គត់ផ្គង់ក្នុងស្រុក ហើយក្នុងតម្លៃទាបបាន។ ប៉ុន្តែបើយើងផលិតដើម្បីតម្រូវតែទីផ្សារយើងទេ គឺពិបាកប្រកួតប្រជែងណាស់ ដោយសារថ្លៃដើមខ្ពស់ ដូច្នេះហើយទើបកន្លងមក នាំឱ្យទីផ្សារក្រៅស្រុកមកវាយលុកទីផ្សារយើងបានទាំងបន្លែ ផ្លែឈើ ត្រីសាច់ ដែលយើងបាននាំចេញពីវៀតណាម ហើយពីមុនមកនាំពីថៃ គឺសុទ្ធតែទំនិញលេខ៣ លេខ៤ ដែលគេទាត់ចេញ បន្ទាប់ពីនាំចេញទៅប្រទេសផ្សេងរួច ហើយយកមកលក់ថោកៗនៅយើង ដែលធ្វើឱ្យសម្លាប់ទីផ្សារអ្នកផលិតនៅក្នុងស្រុក»។

ឆ្លៀតក្នុងឱកាសនេះ លោកលើកទឹកចិត្តឱ្យមានការផលិតសម្រាប់ការនាំចេញឱ្យបានច្រើន នោះទើបការផលិតនៅកម្ពុជា អាចរក្សាការផ្គត់ផ្គង់ក្នុងស្រុកបាន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖