* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកដំណើរចេញចូលកម្ពុជាតាមផ្លូវអាកាសធ្លាក់ចុះតិចតួច តែមានកំណើនល្អ សម្រាប់ការដឹកជញ្ជូនទំនិញ

22-06-2026 17:39

(ភ្នំពេញ)៖​ រយៈពេល៥ខែដំ​បូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ២ ៨៧៤ ០៨៤នាក់ ធ្លាក់ចុះ ៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ ដែលកត់ត្រាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា។

ចំនួនអ្នកដំណើរធ្លាក់ចុះតិចតួច តែបែរជាចំនួនទំនិញកើនឡើងគួរឱ្យគត់សម្គាល់វិញ។ នៅ៥ខែឆ្នាំនេះ បរិមាណទំនិញចេញចូលតាមផ្លូវអាកាសមានចំនួន ៣៨ ៩៥១ តោន កើនឡើង៣៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា គម្លាតរវាងកំណើនយ៉ាងគំហុកនៃបរិមាណទំនិញ និងការថយចុះនៃចំនួនអ្នកដំណើរ គឺជាលក្ខណៈសម្គាល់ដ៏សំខាន់នៃវិស័យអាកាសចរណ៍កម្ពុជា នៅក្នុងឆ្នាំ២០២៦ ព្រោះថាកន្លងទៅនៅពេលអ្នកដំណើរថយចុះ ទំនិញក៏ថយចុះដូចគ្នា តែសម្រាប់កំណើននៃការដឹកជញ្ជូនទំនិញនេះ បង្ហាញពីសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលទំនិញទាំងនោះ សម្រាប់បម្រើដល់ខ្សែច្រវាក់ផលិតកម្ម។

បើតាមអ្នកនាំពាក្យរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គ្រប់គ្រងលើការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាសរហូតដល់ ៩៧.៩% នៃទំហំទំនិញសរុបទូទាំងប្រទេស។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ បណ្ដាញអាកាសចរណ៍អន្តរជាតិរបស់កម្ពុជាគ្របដណ្ដប់លើ ១៨ប្រទេស និង ៤៦ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ដំណើរការជើងហោះហើរសរុប ១,០២៤ ជើង/សប្ដាហ៍ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣។

សូមជម្រាបថា ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូលចំនួន ៦ ៩៨៨ ២៥៩នាក់ មានការកើនឡើង១២% បើធៀបទៅនឹងឆ្នាំ២០២៤៕