* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចំណូលថវិកាជាតិ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៥ មានកំណើនជិត១៦ដង (Video inside)

23-06-2026 16:14

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ចំណូលថវិកាជាតិ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៥ មានកំណើនប្រមាណជិត១៦ដង ធៀបនឹងចំណូលដែលប្រមូលបាន ក្នុងឆ្នាំ២០០០។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងឱកាស ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១ - ២៩ មិថុនា ២០២៦) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករសរុបប្រមាណ២០០រូប។

ពិធីនេះ ធ្វើឡើងដើម្បីរំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គ បានបង្កើតរដ្ឋបាលគយ កម្ពុជា តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧៥ឆ្នាំមុន ដោយបំបែកចេញពីសហភាពគយឥណ្ឌូចិន ក្នុងសម័យអាណានិគមបារាំង។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងអំពីប្រវតិ្តលម្អិត នៃការវិវត្តរបស់រដ្ឋបាលគយកម្ពុជា គិតចាប់តាំងពីការចាប់បដិសន្ធិកាលពីឆ្នាំ១៩៥១ រហូតដល់ពេលបច្ចុប្បន្ននេះ និងបានគូសរំលេចពីសមិទ្ធផលសំខាន់ៗ លើគ្រប់ការដ្ឋានការងារដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចបាននៅលើគន្លងនៃការអភិវឌ្ឍ និងកែទម្រង់ដ៏វែងឆ្ងាយ។

ការសម្រេចនេះ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាល នៃនីតិកាលមុនៗនៃរដ្ឋសភា ក្រោមការគាំទ្រ និងមគ្គុទេសក៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

បន្ថែមពីនោះទៀត ក៏ដូចជាក្នុងនីតិកាលទី៧ នៃរដ្ឋសភាបច្ចុប្បន្ន ក្រោមការដឹកនាំបន្តវេនដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានពុះពារ លះបង់ ជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានាៗ ក្នុងការបំពេញតួនាទី និងភារកិច្ចជូនជាតិ និងអង្គភាពរហូតសម្រេចបានសមិទ្ធផល ក៏ដូចជាកេរិ៍ដំណែលរដ្ឋបាលគយកម្ពុជាដ៏ថ្លៃថ្លា ក្នុងពេលបច្ចុប្បន្ននេះ៕