FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «យន្តការការពារអ្នកប្រើប្រាស់ និងការកសាងទំនុកចិត្តលើទំនិញកម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
24-06-2026 14:35
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការការពារអ្នកប្រើប្រាស់ និងការកសាងទំនុកចិត្តលើទំនិញកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ម៉េង សុងឃាង អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕









