* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តី ក.ប.ប៖ ការកសាងទំនុកចិត្តអ្នកប្រើប្រាស់ ការពង្រឹងគុណភាព សុវត្ថិភាពចំណីអាហារ និងអនុលោមភាព គឺត្រូវប្រឹងរួមគ្នា ទាំងអ្នកអនុវត្ត និងអ្នកប្រើប្រាស់​ (Video inside)

26-06-2026 14:12

(ភ្នំពេញ)៖ លោក ម៉េង សុងឃាង អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) លើកឡើងថា ការកសាងទំនុកចិត្តអ្នកប្រើប្រាស់ ការពង្រឹងគុណភាព សុវត្ថិភាពចំណីអាហារ និងអនុលោមភាព គឺត្រូវប្រឹងរួមគ្នា ទាំងអ្នកអនុវត្ត និងអ្នកប្រើប្រាស់​ ព្រមទាំងអ្នកធុរកិច្ច។

លោកបញ្ជាក់ថា សម្រាប់ស្ថាប័នមានសមត្ថកិច្ចត្រូវបន្ត​បេសកម្ម​ប្រកបដោយស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន និងដំកល់ផលប្រយោជន៍ជាតិ និងអ្នកប្រើប្រាស់ជាធំ។ចំណែកអ្នកប្រើប្រាស់វិញ ត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន ក្នុងករណីដែលត្រូវបានគេបោក ត្រូវដាក់ពាក្យបណ្តឹង និងទាមទារ​សំណង់។ ដោយឡែកអ្នកធុរកិច្ច ដែលផលិត និងនាំចូលទំនិញ ត្រូវតែធានានូវគុណភាព សុវត្ថិភាពចំណីអាហារសម្រាប់ប្រើប្រាស់ និងអនុលោមច្បាប់។

លោក ម៉េង សុងឃាង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «យន្តការការពារអ្នកប្រើប្រាស់ និងការកសាងទំនុកចិត្តលើទំនិញកម្ពុជា»។

សូមស្តាប់ការលើកឡើងរបស់ លោក ម៉េង សុងឃាង៖