យល់ដឹងពីជំនួញ៖ មន្រ្តី ក.ប.ប ប្រាប់អ្នករកស៊ី បើករណីមានមន្រ្តីទៅកោសរុះ រកប្រយោជន៍ផ្ទាល់ខ្លួនក្រៅផ្លូវការ សូមប្តឹងមកថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តាម CCF Complaints App, Call center 1266 (Video inside)
28-06-2026 09:11
(ភ្នំពេញ)៖ លោក ម៉េង សុងឃាង អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានលើកឡើងថា ករណីដែលអ្នករកស៊ីត្រឹមត្រូវ អនុលោមតាមច្បាប់ ហើយមានមន្រ្តីណាម្នាក់ទៅកោសរុះ ដាក់សម្ពាធ ក្នុងបំណងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនក្រៅផ្លូវការ សូមប្តឹងមកថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តាម CCF Complaints App ឬ Call center 1266 ឬតាមបណ្តាញសង្គមហ្វេសប៊ុករបស់ ក.ប.ប។
លោកបានលើកឡើងថា កន្លងមក ក្រសួងពាណិជ្ជកម្មតែងតែយកចិត្តទុកដាក់ទៅលើការធ្វើការរបស់មន្រ្តី ក.ប.ប ទាំងនៅទីស្នាក់ការកណ្តាល និងសាខារាជធានីខេត្ត ដើម្បីបង្កភាពងាយស្រួលដល់អ្នករកស៊ី និងទប់ស្កាត់ទំនិញក្លែងក្លាយ ខូចគុណភាពជាដើម។
លោក ម៉េង សុងឃាង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការការពារអ្នកប្រើប្រាស់ និងការកសាងទំនុកចិត្តលើទំនិញកម្ពុជា»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ម៉េង សុងឃាង៖





