* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អង្ករខ្មែរលើឆាកអន្តរជាតិ, ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា  ដឹកនាំប្រតិភូបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក នៅទីក្រុង New York

28-06-2026 21:54

(អាមេរិក)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាន និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ លោក បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាងរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ «Fancy Food Show» នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។

ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យ ស្រូវអង្ករ កម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖

*ធនាគារ ARDB ៖ ក្រោមការដឹកនាំរបស់បណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាមេរិក និងអឺរ៉ុប។

*សហព័ន្ធស្រូវអង្ករកម្ពុជា CRF៖ ក្រោមការដឹកនាំរបស់ ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកច្រកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញ (Buyers) ធំៗនៅលើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ Fancy Food Show នេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួន ៩ បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖
1-Daily Fresh FOODs ( Cambodia) Co.,LTD
2-City Rice Import Export Co., Ltd.
3- LOR EAK HENG Sek Meas Rice CO.,LTD
4-Primalis Corporation Ltd.
5-Khmer Food Group CO.,LTD
6-Golden Rice (Cambodia) Co., Ltd.
7-Golden Star Rice Mill and Import Ecport Co., Ltd.
8-Indochina Rice Mill Limited
9- Signature Rice CO.,LTD

ការចូលរួមយ៉ាងកុះករពីសំណាក់ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែជាឱកាសក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព (Sustainability) និងទំនួលខុសត្រូវខ្ពស់ ដែលឆ្លើយតបទៅនឹងនិន្នាការ និងតម្រូវការប្រើប្រាស់របស់ទីផ្សារសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។

កម្មវិធីពិព័រណ៍ Fancy Food Show នៅទីក្រុង New York នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនទំហំនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាមេរិកបន្ថែមទៀត ព្រមទាំងពង្រឹងទំនុកចិត្តលើម៉ាកយីហោ (Brand) អង្ករជាតិ។ ARDB និង CRF នឹងបន្តចាប់ដៃគ្នាផ្ដល់ទាំងកម្លាំងទុន និងកម្លាំងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកសិផលខ្មែរ ក្លាយជាជម្រើសឈានមុខគេនៅលើតុអាហាររបស់ប្រជាជនទូទាំងសកលលោក៕