* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីឧស្សាហកម្ម អំពាវនាវភាគីពាក់ព័ន្ធ រួមគ្នាជួយជ្រោមជ្រែង និងគាំទ្រដល់ MSMEs ពង្រឹងគុណភាពផលិតផល និងក្តាប់ឱកាសចូលទីផ្សារជាតិ និងអន្តរជាតិឱ្យបានជាប់ (Video inside)

29-06-2026 12:19

(ភ្នំពេញ)៖ ស្របពេលដែលសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ​(MSMEs) កាន់តែមានសន្ទុះជាងមុន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវដល់គ្រប់ភាគីព័ន្ធទាំងផ្នែករដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងធនាគារ រួមគ្នាជួយជ្រោមជ្រែង និងគាំទ្រដល់ MSMEsឱ្យអស់ពីកម្លាំងកាយចិត្ត និងលទ្ធភាព​ និងរួមគ្នាកសាងបរិយាកាសអាជីវកម្មឱ្យបានល្អ ពង្រីងគុណភាពផលិតផលឱ្យបានកាន់តែប្រសើរ និងក្តាប់ឱកាសចូលទីផ្សារជាតិ និងអន្តរជាតិឱ្យបានជាប់។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ​នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ​

លោក​ ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការជួយគាំទ្រ MSMEs ឱ្យចូលទៅកាន់ទីផ្សារ មិនមែនសំដៅត្រឹមការបង្កើនផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងគុណភាព ផលិតភាព និងអនុលោមភាព ដោយចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងដៃគូអាជីវកម្ម។

លោកបន្តថា ​រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការគាំទ្រជាច្រើន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមមានការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ការអភិវឌ្ឍសហគ្រិនភាព ការបណ្តុះបណ្តាលជំនាញ កម្មវិធីបរិវត្តកម្មឌីជីថល និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្មជាដើម។

​លោកសង្កត់ធ្ងន់ថា «​ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និង​ចលនាស្នេហាជាតិរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានគិតគូដាក់ចេញជាវិធានការមុតស្រួច ដើម្បីលើកកម្ពស់ និងជំរុញសហគ្រាសសិប្បកម្មក្នុងស្រុក ឲ្យទទួលបាននូវស្តង់ដាគុណភាព និងការច្នៃវត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិតផល។ ទទឹមនឹងការផលិតក្នុងស្រុកត្រូវបានលើកកម្ពស់ រាជរដ្ឋាភិបាលបានធ្វើការចរចារពាណិជ្ជកម្មដើម្បីបើកទ្វារទទួលអ្នកវិនិយោគក្រៅស្រុក និងរកទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមទាំងពាណិជ្ជកម្មនានា ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ កម្ពុជា-UAE និងកិច្ចព្រមព្រៀងពាណិជកម្មRCEP ជាដើម។ ក្នុងបរិបទនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តធ្វើកិច្ចសហការជាមួយក្រសួង​ស្ថាប័ននិងវិស័យឯកជន ដៃគូរអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ធ្វើយ៉ាងណាជំរុញ MSMEs ឱ្យកាន់តែរីកចម្រើននិងចូលរួមចំណែកកាន់តែច្រើនថែមទៀតក្នុងប្រព័ន្ធផ្លូវការនៃសេដ្ឋកិច្ចជាតិ»។

បន្ថែមពីនេះ​ លោកបានអំពាវនាវដល់បណ្តាធនាគាររដ្ឋ និងឯកជន បន្តគាំទ្រ និងសម្របសម្រួលនិតិវិធីផ្តល់កម្ចីដល់MSMEs ក្នុងអត្រាការប្រាក់កាន់តែប្រសើរ​ ដើម្បីឱ្យពួកគេមានលទ្ធភាពខ្ពស់ជាងមុន ក្នុងការពង្រឹង និងពង្រីកផលិតកម្មរបស់ខ្លួន។

​គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ឥណទានគោលនយោបាយជិត៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣.៤០០ មូលដ្ឋាន, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្មជាង ៣.១០០ មូលដ្ឋាន តាមរយៈយន្តការធានាឥណទាន ទន្ទឹមនោះ សហគ្រិនខ្មែរ (KE) បានគាំទ្រគម្រោងសហគ្រិនភាព ៥១៦ គម្រោង និងបានកៀរគរហិរញ្ញប្បទាន និងវិនិយោគប្រមាណ ៤៧ លានដុល្លារអាមេរិក។

​​​យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ មូលដ្ឋាន ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជាង ៦០.៥០០ មូលដ្ឋាន។ វិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% នៃការងារក្រៅវិស័យកសិកម្ម ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងសេដ្ឋកិច្ចជាតិ៕