* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញជំរុញឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាគេលួចលុយពីគណនីធនាគារ ប្រញាប់ទាក់ទងទៅធនាគារឱ្យឆាប់ ដើម្បីធនាគារចាត់វិធានការទាន់ពេល (Video inside)

30-06-2026 11:56

(ភ្នំពេញ)៖ លោក ភោគ វណ្ណឌី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា នៃធនាគារ ខេប៊ីប្រាសាក់ ដែលអ្នកជំនាញហិរញ្ញវត្ថុ បានជំរុញឱ្យប្រជាពលរដ្ឋ ដែលត្រូវបានគេលួចលុយពីគណនីធនាគារ ត្រូវប្រញាប់ទាក់​ទងទៅធនាគារឱ្យឆាប់ ដើម្បីធនាគារចាត់វិធានការទាន់ពេល ជៀសវាងត្រូវជនខិលខូចដកសាច់ប្រាក់បាន។​

លោកបានពន្យល់ថា នៅពេលដែលធនាគារទទួលបានព័ត៌មាន ឬបញ្ហាដែលអតិថិជនជួបប្រទះ ធនាគារនោះនឹងព្យាយាមទាក់ទងទៅធនាគារដៃគូ ឱ្យចាត់វិធានការដូចជាការបង្កកលុយទុកមិនឱ្យជនល្មើសដកលុយបាន ឬផ្ទេរទៅធនាគារផ្សេងៗបាន។ ​ការរាយការណ៍ភ្លាមៗនេះ បើទោះបីជា លុយបានផ្ទេរចូលគណនីជនខិលខូចហើយក៏ដោយ ក៏មិនទាន់បាត់បង់ដែរ ប៉ុន្តែប្រសិនបើជនរងគ្រោះរាយការណ៍យឺតពេល ហើយជនខិលខូចដកពីធនាគារជាសាច់ប្រាក់ហើយ នោះនឹងពិបាកក្នុងការដោះស្រាយ។

លោក ភោគ វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការលុបគណនីធនាគារដែលប្រើប្រាស់លេខទូរស័ព្ទគ្មានអត្តសញ្ញាណច្បាស់លាស់»

សូមស្តាប់ការលើកឡើងរបស់​លោក ភោគ វណ្ណឌី ទាំងស្រុង៖