* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញ ស្នើឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ កុំទាន់បង់លុយមុនពេលឥវ៉ាន់មិនទាន់មកដល់ (Video inside)

30-06-2026 12:01

(ភ្នំពេញ)៖ លោក ភោគ វណ្ណឌី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា នៃធនាគារ ខេប៊ី ប្រាសាក់ បានថ្លែងក្រើនរំលឹកជូនសាធារណជន និយមទិញទំនិញអនឡាញ សូមត្ដាកុំទាន់បង់ប្រាក់មុននឹងទទួលបានឥវ៉ាន់ ដើម្បីបញ្ជៀសហានិភ័យនៃការបោកប្រាស់នានា។

ការលើកឡើងរបស់លោក ភោគ វណ្ណឌី ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការលុបគណនីធនាគារ ដែលប្រើប្រាស់លេខទូរស័ព្ទ គ្មានអត្តសញ្ញាណច្បាស់លាស់»។

លោក ភោគ វណ្ណឌី បានថ្លែងឲ្យដឹងថា បច្ចុប្បននេះការទិញអនឡាញ គឺពេញនិយមមែនទែន ព្រោះការទិញអនឡាញ គឺចំណេញពេលវេលាច្រើន និងងាយស្រួលក្នុងការធ្វើការធ្វើប្រតិបត្តិការបង់ប្រាក់។ ប៉ុន្ដែដើម្បីបញ្ជៀសនូវរាល់បញ្ហានានា អ្នកទិញអនឡាញ ពុំគួរ ឬកុំទាន់បង់ប្រាក់មុនពេលទទួលបានឥវ៉ាន់។

លោកបានបន្ដថា សូមមេត្តារង់ចាំឥវ៉ាន់មកដល់ដៃ ចាប់បន្ដទូទាត់ប្រាក់ ព្រោះកន្លងមកមានករណីឆបោកជាច្រើន ដោយត្រូវឲ្យបង់ប្រាក់ជាមុន កក់ប្រាក់មានប្រមូលសិន បញ្ចុះតម្លៃជាដើម ជាធម្មតាទេអតិថិជនចង់បានតម្លៃល្អ តែងតែព្យាយាមកក់ប្រាក់ជាមុន ដើម្បីទទួលបានប្រមូលសិននានា ប៉ុន្ដែបន្ទាប់ពីបង់ប្រាក់រួចជនឆបោក អាចនឹងប្លុកផេកចោល ឬមិនឆ្លើយឆ្លង ឬមិនមានឥវ៉ាន់ផ្ដល់ជូនអតិថិជននោះឡើយ៕

សូមស្តាប់ការលើកឡើងរបស់លោក ភោគ វណ្ណឌី ៖