*
វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
*
ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
*
ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
*
ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
*
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
*
បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
*
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
*
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
*
វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
*
Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !
អ្នកជំនាញ៖ ការលុបគណនីធនាគារ ដែលប្រើប្រាស់លេខទូរស័ព្ទ មានអត្តសញ្ញាណមិនច្បាស់លាស់ គឺជាការផ្តាច់ផ្លូវជនឆបោក (Video inside)
30-06-2026 12:04
(ភ្នំពេញ)៖ លោក ភោគ វណ្ណឌី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា ធនាគារ ខេប៊ី ប្រាសាក់ បានលើកឡើងថា ការលុបគណនីធនាគារ ដែលប្រើប្រាស់លេខទូរស័ព្ទ មានអត្តសញ្ញាណមិនច្បាស់លាស់ គឺជាការផ្តាច់ផ្លូវជនឆបោក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ភោគ វណ្ណឌី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការលុបគណនីធនាគារ ដែលប្រើប្រាស់លេខទូរស័ព្ទ គ្មានអត្តសញ្ញាណច្បាស់លាស់» ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ»។
លោក ភោគ វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វិធានការនេះ គឺជួយបានច្រើន នៅតាមស្ថាប័នធនាគារ ក៏ដូចជា ជួយដល់អ្នកប្រើប្រាស់សេវាហរិញ្ញវត្ថុ [...] នៅពេលដែលធនាគារ មានផែនការលើគណនីណា ដែលអត់មានអត្តសញ្ញាណច្បាស់លាស់ ផ្អាកប្រតិបត្ដិការ ដូចកាត់ផ្ដាច់មធ្យោបាយរបស់ជនល្មើស»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ភោគ វណ្ណឌី៖








