* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញ ស្នើឱ្យពលរដ្ឋកុំបញ្ចេញព័ត៌មានផ្ទាល់ខ្លួ​ន ក្នុងករណីជនខិលខូចបន្លំ ជាបុគ្គលិកធនាគារសួរនាំ, សូមទាក់ទងទៅធនាគាររបស់ខ្លួនសិន ចាំសម្រេចចិត្ត (Video inside)

30-06-2026 12:06

(ភ្នំពេញ)៖ លោក ភោគ វណ្ណឌី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា ធនាគារ ខេប៊ី ប្រាសាក់ បានស្នើឱ្យប្រជាពលរដ្ឋ កុំបញ្ចេញព័ត៌មានផ្ទាល់ខ្លួ​ន ក្នុងករណីជនខិលខូចបន្លំជាបុគ្គិលធនាគារសួរនាំ ដោយលើកទឹកចិត្ដ ឲ្យទាក់ទងទៅធនាគាររបស់ខ្លួនសិន ចាំសម្រេចចិត្ត។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ភោគ វណ្ណឌី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការលុបគណនីធនាគារ ដែលប្រើប្រាស់លេខទូរស័ព្ទ គ្មានអត្តសញ្ញាណច្បាស់លាស់» ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ»។

លោក ភោគ វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលគេឲ្យធ្វើ យកល្អគ្រាន់តែស្ដាប់ ប៉ុន្ដែកុំធ្វើអ្វីដែលគេប្រាប់នោះឲ្យសោះ បើគេសុំព័ត៌មាន កុំឲ្យគេឲ្យសោះ ខណៈគ្រឹះស្ថានហរិញ្ញវត្ថុផ្លូវករ ដាច់ខាតគ្មានបុគ្គលិកណា ធ្វើបែបនេះទេ ដោយសុំព័ត៌មានអតិថិជនតាមរយទូរស័ព្ទនោះឡើយ»៕

សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ភោគ វណ្ណឌី៖