* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការចុះបញ្ជីផលិតផល (ច.ប.ផ) កើនឡើងជាង២០០០មុខ ឆ្លុះបញ្ចាំងពីការកើនឡើងនូវផលិតផលថ្មីៗ​ (Video inside)

30-06-2026 15:57

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានថ្លែងអបអរសាទរ ដែលក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ការបញ្ជីផលិតផល (ចបផ)មានរហូតដល់ជាង២០០០មុខ លើសការចុះបញ្ជីពេញ១ឆ្នាំ២០២៤​​ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវផលិតផលថ្មីៗ។

ការកើនឡើងនេះ ស្របពេលដែលការផលិតរបស់សហគ្រាស សិប្បកម្មក្នុងស្រុកមានសន្ទុះជាងមុន ខណៈក្រសួងបានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិកាលពីចុងឆ្នាំ​២០២៥​ ដើម្បីលើកទឹកចិត្តដល់អ្នកផលិត និងអ្នកនាំចូលផលិតផល​ឱ្យទៅចុះបញ្ជីផលិតផល​ ព្រមទាំងបានបញ្ចុះតម្លៃទៅសេវាចុះបញ្ជីផលិតផលផងដែរ។

បើតាមរដ្ឋមន្រ្តី​ ហែម វណ្ណឌី ការចុះបញ្ជីផលិតផល នៅឆ្នាំ២០២៣ មានប្រមាណតែ ១ ៣​៣៦ផលិតផល ប៉ុណ្ណោះ។ ចំណែកនៅឆ្នាំ២០២៤ ​បានចុះបញ្ជីផលិតផលចំនួន ២ ១៩៨ ផលិតផល។ រីឯនៅឆ្នាំ២០២៥ ចុះបានចំនួន ៣ ៦២៥ផលិតផល។ ដោយឡែកក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ការចុះបញ្ជីផលិតផលមានរហូតដល់ ២ ៣៥៣ ច្រើនជាងការចុះបញ្ជីសរុបពេញមួយឆ្នាំ២០២៤។​

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង២ពាន់នាក់ ក្នុងយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផលដែលមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ច​ នាថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៦ ​លោក ហែម វណ្ណឌី លើកទឹកអ្នកផលិត និងអ្នកនាំចូលផលិតផល សូមប្រញ៉ាប់សម្រេចចិត្តទៅចុះបញ្ជី និងកុំបន្តនៅរារែក ដើម្បីរក្សាបាននូវទំនុកចិត្តពីអតិថិជន​។ ជាមួយគ្នា ត្រូវជៀសការលួចក្លែងបន្លំ«ចបផ» ខណៈពេលកន្លង ក្រសួងបានរកឃើញថា មានផលិតផលមួយចំនួនបានលួចក្លែងបិទស្លាក «ចបផ» នៅលើផលិតផលរបស់ខ្លួន ទាំងដែលមិនចុះបញ្ជី។ ការកេងបន្លំនេះ នឹងធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត និងសម្លាប់អ្នកផលិត សិប្បកម្ម និងសហគ្រាសនៅកម្ពុជា។

លោកបញ្ជាក់ថា ការចុះ ចបផ បច្ចុប្បន្ន ត្រូវបានសម្រួលនិតិវិធីមិនឱ្យស្មុគ្រស្មាញ និងអាចចុះតាមរយៈឡាញបាន ព្រមទាំងមានតម្លៃសមរម្យ ដោយក្នុងមួយផលិតផល ត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ។

លោកបានសង្កត់ធ្ងន់ថា «ក្រសួងឧស្សាហកម្ម ប្រហែលជាក្រសួងទី១ ខែមានការបញ្ចុះតម្លៃទៅលើ​សេវាសាធារណៈ ជូនវិស័យឯកជន។ ព្រោះចង់ផ្តល់អត្ថប្រយោជន៍នេះ ជូនបងប្អូនដូចដែលសម្តេចបវរធីបតី បានណែនាំ ក្នុងនោះការចុះបញ្ជីផលិតផល ចាប់ពី៥ទៅដល់១០មុខ មានចុះ១០%,សម្រាប់ចុះពី២០ទៅ៤៩មុខ ចុះជូនតម្លៃ១៥% និងចាប់ពី៥០ឡើងមុខទៅចុះជូន២០%។ ​យើងចង់លើកទឹកចិត្តឱ្យចុះ​បញ្ជី ព្រោះក្រុមហ៊ុនខ្លះគាត់មានផលិតផលច្រើន។ ការចុះបញ្ជីគឺមានភាពត្រឹមត្រូវ មានតេស្ត ឆ្លងកាត់ឡាបូ យើងបានទៅមើលកន្លែងគាត់ផលិតជាក់ស្តែង ដែលជាការធានានូវការទុកចិត្តនៅលើទីផ្សារ។​»

​ដើម្បីផ្តល់ភាពងាយស្រួលចុះការចុះបញ្ជីផលិតផល ក្រសួងបានសម្រួលនីតិវិធីយ៉ាងច្រើន ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំដោយកាត់បន្ថយពី១០ឯកសារ មក៣ឯកសារ សម្រាប់ផលិតផលក្នុងស្រុក និង៤ឯកសារសម្រាប់ផលិតផលនាំចូល។ ​ព្រមទាំងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្យស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ៕