* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហគ្រិនកម្ពុជា ចេញត្រួសត្រាយផ្លូវបំណងនាំយកកាហ្វេខ្មែរនៅមណ្ឌលគិរី ឆ្ពោះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

01-07-2026 07:58

(ញូវយ៉ក-អាមេរិក)៖ ពីទីក្រុងញូវយ៉ក (New York) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សហគ្រិនកម្ពុជាមួយរូប គឺលោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គិរី ហាយឡែន ហេរីថេក ត្រេឌីង ម្ចាស់ម៉ាកសញ្ញា «គិរីកាហ្វេ- Kiri Coffee» បានជួបពិភាក្សាការងារជាមួយលោក Vannara Om ប្រធានប្រតិបត្តិក្រុមហ៊ុន American Angkor Enterprise (AAE) និងសហាការី។

ជំនួបពិភាក្សាគ្នានៅលើទឹកដីអាមេរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០% (100% Robusta) គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក។

លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា «ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាក្រុងញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ ហើយនេះជាជំហានដំបូងដ៏មានសារៈសំខាន់ ក្នុងការបើកផ្លូវឱ្យកាហ្វេខ្មែរ ដែលមានអត្តសញ្ញាណច្បាស់លាស់ ដាំដោយខ្មែរ កែច្នៃដោយខ្មែរ និងរសជាតិខ្មែរពិតៗ មានឱកាសបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក។ កិច្ចសហការជាមួយដៃគូ ដែលមានបទពិសោធន៍ខ្ពស់ដូចជា American Angkor Enterprise នឹងជួយជម្រុញឱ្យសង្វាក់ផលិតកម្មកាហ្វេខ្មែរកាន់តែមានស្តង់ដារ និងរីកចម្រើនប្រកបដោយនិរន្តរភាព»។

ជាលទ្ធផលបឋម ភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ ក្នុងការបង្កើតភាពជាដៃគូ ដោយឯកភាពបន្តការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស គំរូផលិតផល និងរៀបចំឯកសារគតិយុត្តិ ដើម្បីធានាឱ្យបាននូវការនាំចូលប្រកបដោយជោគជ័យ និងភាពរលូននាពេលខាងមុខ៕