* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី៖ ​MSME ដែលមានបំណងពង្រីកការផលិតទំនិញ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ត្រូវពិចារណា និងរៀបចំឱ្យហើយពីលក្ខខណ្ឌស្តង់ដា​ (Video inside)

01-07-2026 09:41

​​(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សហគ្រាស​ខ្នាតមីក្រូ តូច និងមធ្យមដែលផលិតទំនិញផ្គត់ផ្គង់ក្នុងស្រុក ត្រូវប្រឹងប្រែងពង្រីកខ្លួន ឱ្យកាន់តែធំ និងរឹងមាំ ហើយបើមានបំណងពង្រីកការផលិតទំនិញ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ត្រូវពិចារណាឱ្យហើយពីលក្ខខណ្ឌស្តង់ដា​ ដែលអាចនឹងត្រូវចំណាយទុនខ្ពស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ​នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦​ លោកបាន​ពន្យល់​ថា ស្តង់ដាមានពីរប្រភេទគឺស្តង់ដាអន្តរជាតិ (ISO, IEC, Codex) ដែលត្រូវបានអនុម័តជាសកល ។ចំណែក ស្តង់ដាជាតិ​អាចនឹងមានភាពបន្ធូរបន្ថយខ្លះស្របតាមស្ថានភាពកម្ពុជា។ ទោះជាយ៉ាងណា ការអនុលោមតាមស្តង់ដាទាំងនេះទាមទារភាពតឹងតែងខ្ពស់ មិនថាជាបរិយាកាសនៃការរៀបចំរោងចក្រ ឬអនាម័យឡើយ ព្រោះស្តង់ដាដូចជា GMP, GHP, ISO គឺមានលក្ខណៈដូចគ្នាទាំងអស់នៅទូទាំងពិភពលោក។

ចំពោះសហគ្រាសធុនតូច និងមធ្យម (MSME) ដែលមានបំណងនាំចេញ ត្រូវពិចារណាលើការវិនិយោគលើការរៀបចំតាមស្តង់ដាទាំងនេះ។ ក្រសួងបានខិតខំជ្រើសរើសស្តង់ដាអាទិភាពសម្រាប់សេដ្ឋកិច្ចជាតិ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ពិគ្រោះយោបល់ រួមទាំងការកាត់បន្ថយតម្លៃស្តង់ដាជាតិ ៥០% ធៀបនឹងតម្លៃអន្តរជាតិ។ ភាពជោគជ័យក្នុងការអនុវត្តស្តង់ដាគឺអាស្រ័យលើការហ៊ានវិនិយោគ និងផែនការអាជីវកម្មច្បាស់លាស់៕

​សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី៖