កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១ ធ្លាក់ចុះជិត៣០% (Video inside)
01-07-2026 14:17
(សៀមរាប)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ៣៨៧ ៧៧២នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ១៨ ៤៧២ ៤៦៩ដុល្លារ ថយចុះ២៩.៨១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៣៨៧ ៧៧២នាក់ ថយចុះ៣១.៦៩%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៦ មានចំនួន ៧៧៥ ៥៤៤ដុល្លារ៕






