FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
01-07-2026 17:01
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺលោក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕




