* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការប្រមូលទុនពីទីផ្សារមូលបត្រ នឹងកើនឡើងដល់ ១ប៊ីលានដុល្លារ ត្រឹមដំណាច់ឆ្នាំ២០២៦

02-07-2026 15:03

(ភ្នំពេញ)៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញសុទិដ្ឋនិយមដូចគ្នាថា នៅបំណាច់ឆ្នាំ២០២៦នេះ ការប្រមូលសាច់ប្រាក់នៅក្នុងទីផ្សារមូលបត្រនឹងអាចកើនឡើង ១ប៊ីលានដុល្លារ ក្រោយមានក្រុមហ៊ុនធំៗ បានចុះបញ្ជី និងត្រៀមឡើងផ្សារហ៊ុនជាបន្ដបន្ទាប់។

នេះបើតាមការលើកឡើងរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងពិធី Roadshow សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅអគារផ្សារមូលបត្រកម្ពុជា។

លោកអគ្គនាយកទាំំងពីរបានលើកថា វត្តមានរបស់បុរីវិមានសំណាង ក្នុងផ្សារភាគហ៊ុន​ ក៏នឹងចូលរួមចំណែកក្នុងជំរុញឱ្យការកៀរគរទុនពីទីផ្សារ កើនឡើងដល់ ១ប៊ីលានដុល្លារផងដែរក្នុងឆ្នាំ២០២៦នេះ។

លោក ហុង សុហួរ បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ផ្សារមូលមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៧ ដែលរួមមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន ១៥ទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ក្រុមហ៊ុនទាំង២៧នេះ បានធ្វើការកៀរគរទុនសរុបពីផ្សារមូលបត្រប្រមាណជា ៧០៣ លានដុល្លារអាមេរិក។

លោកបន្ថែមថា «យើងក៏រំពឹងថាក្នុងឆ្នាំនេះ យើងនឹងអាចទទួលការកៀរគរទុនរហូតទៅដល់ប្រមាណជា ៣០០លានដុល្លារអាមេរិកបន្ថែមទៀត»។

លោក ស៊ូ សុជាតិ បន្ថែមថា បើគិតក្រុមហ៊ុនបុរីវិមានសំណាង ដែលកំពុងដំណើរការបោះលក់ភាគហ៊ុន ប្រមូលទុនចំនួន ១០លានដុល្លារ និងធនាគារ LOLC ដែលគ្រោងនឹងបោះលក់មូលបត្របំណុល ៥០លានដុល្លារ ហើយនឹងធនាគារល្បីឈ្មោះមួយទៀត ដែលគ្រោងប្រមូលទុន ១០០លានដុល្លារនោះ លោកជឿជាក់ថានឹងអាចសម្រេចគោលដៅ ក្នុងការប្រមូលសាច់ប្រាក់ពីទីផ្សារមូលបត្ររហូតដល់ ១ប៊ីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៦។

លោក ស៊ូ សុជាតិ បញ្ជាក់ទៀត ថ្ងៃនេះមិនត្រឹមតែជាការផ្សព្វផ្សាយ អំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធ លើកដំបូងរបស់ក្រុមហ៊ុន បុរីវិមានសំណាង នោះទេ ប៉ុន្ដែក៏ជាបង្ហាញឲ្យឃើញពីឆន្ទៈនៃការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា តាមរយៈការប្រើប្រាស់នូវយន្ដការនៃការកៀរគរមូលធនពីការបោះផ្សាយ និងការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ចូលរួមចំណែកបញ្ចូលទៅក្នុងប្រភពទុនរបស់ក្រុមហ៊ុន ដែលអាចនិយាយថា ហិរញ្ញប្បទានតាមយន្ដការផ្សារមូលបត្រកម្ពុជា គឺជាប្រភពទុនយូរអង្វែងមិនចេះរីងស្ងួត។

លោក ហុង សុហួរ បានបង្ហាញនូវមោទនភាព ដែលផ្សារមូលបត្រ បានប្រែក្លាយជាច្រកហិរញ្ញប្បទានមួយ អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនក្ដី សហគ្រាសាធារណៈក្ដី ដែលមានសក្ដានុពល អាចកៀរគរទុនសម្រាប់ពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន ក៏ដូចជាអាចបង្កើននូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងតំបន់បាន។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុនបុរីវិមានសំណាង បានបង្ហាញមោទនភាព ដែលបានសម្រេចគោលដៅឡើងផ្សារហ៊ុនកម្ពុជា ដែលជាការបញ្ចប់នូវការបុកគ្រឹះធ្វើអាជីវកម្ម ក្រោយចំណាយពេលជិត២៦ឆ្នាំ និងបន្ដបេសកកម្មសាងសង់នៅក្នុងរយៈពេល ៣០ឆ្នាំបន្ទាប់ ជាមួយគម្រោងធំៗជាច្រើន ដែលមិនត្រឹមរួមចំណែកក្នុងវិស័យមូលបត្រនៅកម្ពុជា តែក៏ជាការចូលរួមជំរុញសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនបុរីវិមានសំណាង ជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេ បោះជំហានចូលផ្សារភាគហ៊ុន ដោយគ្រោងបោះលក់ភាគហ៊ុនរបស់ខ្លួន ១០% នៃតម្លៃសរុបក្នុងទីផ្សារភាគហ៊ុន ឬស្មើនឹង ៣៣លានភាគហ៊ុន ដើម្បីប្រមូលទុនពីផ្សារ ១០លានដុល្លារ ជាមួយតម្លៃ IPO ចំនួន ១២០០រៀល ក្នុង១ហ៊ុន ដែលសាធារណជនអាចទិញភាគហ៊ុនក្នុងទីផ្សារដំបូង ចាប់ផ្ដើមពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៕