* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេផ្សារហ៊ុនប្រដូចអាជីវកម្ម​ ដែលឈររឹងមាំក្នុងស្ថានភាពលំបាកទៅនឹង «មាសទឹកដប់ ​តែងតែត្រូវបានសម្រិតសម្រាំង ក្នុងភ្លើងដ៏ក្តៅបំផុត»

02-07-2026 15:22

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា​ បានប្រដូចក្រុមហ៊ុនដែលឈរយ៉ាងរឹងមាំ ក្នុងស្ថានភាពលំបាកទៅនឹង «មាសទឹកដប់​តែងតែត្រូវបានសម្រិតសម្រាំងក្នុងភ្លើងដ៏ក្តៅបំផុត» ​ពោល​បង្ហាញថាក្រុមហ៊ុននោះរឹងមាំ និងមានភាពធន់ខ្ពស់។

លោក ហុង សុហួរ លើកឡើងបែបនេះ ដោយលោកមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩មក សេដ្ឋកិច្ចសាកល ក៏ដូចជាកម្ពុជា បានរងផលប៉ះពាល់ ដែលបានជះឥទ្ធិពលដល់ដំណើររបស់អាជីវកម្មនានា តែយ៉ាងណា ​មានអាជីវកម្មយ៉ាងច្រើនបានឈរជើងយ៉ាងរឹងមាំក្នុងដំណាក់កាលដ៏លំបាកនេះ ដូច្នេះហើយលោកជឿថា អាជីវកម្មដែលអាចរស់រានមានជីវិតនូវក្នុងដំណាក់កាលលំបាក គឺបង្ហាញថា ក្រុមហ៊ុននោះរឹងមាំ និងមានភាពធន់ខ្ពស់។

លោកបានលើកឡើងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាដឹងហើយថា ដំណាក់កាលប្រឈមខ្លាំង​ ជាមួយនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងសម្ពាធពីសេដ្ឋកិច្ច សកល។ ខ្ញុំតែងតែជឿជាក់ថា «មាសទឹកដប់ គឺតែងតែត្រូវបានសម្រិតសម្រាំងក្នុងភ្លើងដ៏ ក្តៅបំផុត» ប្រដូចទៅនឹងអាជីវកម្មដែលអាចរស់រានមានជីវិតនូវក្នុងដំណាក់កាលលំបាក គឺបង្ហាញថាក្រុមហ៊ុននោះរឹងមាំ និងមានភាពធន់ខ្ពស់»។

លោក ហុង សុហួរ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី រ៉ូដសូ ស្តីពីការបោះផ្សារលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ក្រុមហ៊ុន បុរីវិមានសំណាង ម.ក នៅផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្រុមហ៊ុននេះគ្រោងនឹងកៀរគរទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក ជាមួយចំនួនភាគហ៊ុនបោះផ្សាយ សរុបប្រមាណជា ៣៣,៣ លានភាគរហ៊ុន និងថ្លៃបោះផ្សាយ ១.២០០រៀលក្នុងមួយភាគហ៊ុន​ ជាមួយ​ការធានាភាគលាភអប្បបរមាចំនួន៨% សម្រាប់ រយៈពេល៥ឆ្នាំបន្ទាប់ពីចុះបញ្ជី។

​លោកបានគូសបញ្ជាក់ផងដែរ​ថា ផ្សារមូលបត្រកម្ពុជាមានមោទនភាព ដែលបានប្រែក្លាយជាច្រកហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្តី សហគ្រាសសាធារណៈក្តី ដែលមានសក្តានុពល អាចកៀរគរទុន សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចបង្កើននូវអត្ថប្រយោជន៍ ប្រកួតប្រជែងក្នុងតំបន់បាន។ ជាមួយគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានចូលរួមយ៉ាង សកម្មជាមួយនិយ័តករមូលបត្រកម្ពុជាក្នុងការបង្កើននូវផលិតផលហិរញ្ញវត្ថុថ្មី ដែលនឹងបង្កើតជាជម្រើសសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជូនទៅដល់វិនិយោគិនទាំងរូបវ័ន្ត បុគ្គល និងនីតិបុគ្គលផងដែរ។

​គិតត្រឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ​​ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៧ ដែលរួមមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៥ទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ នាពេលខាងមុខនេះ ​នឹងត្រៀមទទួលស្វាគមន៍នូវវត្តមានសមាជិកមួយបន្ថែមទៀតគឺ បុរី វិមានសំណាង។ ក្រុមហ៊ុនទាំង២៧នេះបានធ្វើការកៀរគរទុនសរុបពីផ្សារមូលបត្រប្រមាណ ជា ៧០៣ លានដុល្លារអាមេរិក។

លោករំពឹងថាក្នុងឆ្នាំនេះ ​​នឹងអាចទទួលការកៀរគរទុនរហូតទៅដល់ប្រមាណជា ៣០០លានដុល្លារអាមេរិកបន្ថែមទៀត។ ដោយ​ បច្ចុប្បន្ននេះ CSX បាននិងកំពុងទទួលពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីពីក្រុមហ៊ុន ទាំងមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណជាបន្តបន្ទាប់៕