* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឆមាសទី១ កម្ពុជានាំចេញអង្ករជាង ៧ពាន់តោនទៅកាន់ទីផ្សារអាមេរិក និងកំពុងរកវិធីនាំចេញឱ្យបានច្រើនជាងនេះ

02-07-2026 16:55

(អាមេរិក)៖ បន្ទាប់ពីបានចូលរួមពិព័រណ៍អាហារ Summer Fancy Food Show 2026 នៅទីក្រុងញូវយ៉ក ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការស្វែងយល់ពីបណ្តាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ទាំងក្នុងសហគមន៍ខ្មែរ និងទីផ្សារអាមេរិកទូលំទូលាយ។

ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់នៅផ្សារចតុមុខរបស់ខ្មែរ (Chaktomuk Market) ដែលជាផ្សារមួយមានការផ្គត់ផ្គង់ផលិតផលខ្មែរ និងអាស៊ីជាច្រើនប្រភេទ រួមទាំងអង្ករកម្ពុជាផងដែរ។ តាមរយៈការចុះពិនិត្យផ្ទាល់ ប្រតិភូបានពិនិត្យមើលការដាក់តាំងផលិតផល គុណភាពនៃការវេចខ្ចប់ តម្លៃលក់ និងការឆ្លើយតបរបស់អតិថិជនចំពោះអង្ករកម្ពុជា ដោយប្រៀបធៀបជាមួយអង្ករមកពីប្រទេសថៃ និងវៀតណាម ដែលកំពុងចរាចរណ៍លើទីផ្សារដូចគ្នា។

ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ការយល់ដឹងស៊ីជម្រៅនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញអង្ករកម្ពុជា អាចកែលម្អគុណភាពផលិតផល ការវេចខ្ចប់ ការកសាងម៉ាកយីហោ និងយុទ្ធសាស្ត្រទីផ្សារ ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ និងអ្នកនាំចូល។ លោកបានសង្កត់ធ្ងន់ថា ការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ គឺជាកត្តាចាំបាច់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងផងដែរថា ទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានសក្តានុពលខ្ពស់សម្រាប់អង្ករកម្ពុជា ជាពិសេសអង្ករក្រអូបប្រណិត ដែលមានការទទួលស្គាល់ពីគុណភាពខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ការចុះសិក្សាទីផ្សារដោយផ្ទាល់នេះ នឹងជួយឱ្យវិស័យឯកជនកម្ពុជា យល់កាន់តែច្បាស់ពីនិន្នាការទីផ្សារ និងពង្រឹងទំនាក់ទំនងជាមួយអ្នកនាំចូល អ្នកចែកចាយ និងម្ចាស់ផ្សារនៅសហរដ្ឋអាមេរិក ដែលជាកត្តាគន្លឹះក្នុងការជំរុញកំណើននាំចេញ។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនការទទួលស្គាល់ម៉ាកយីហោអង្ករកម្ពុជា និងជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអាមេរិកឱ្យកាន់តែមានកំណើននាពេលអនាគត។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រុមការងារក៏បានពិនិត្យរកឃើញអង្ករកម្ពុជាប្រមាណជាង ១០ម៉ាក ដែលបានវេចខ្ចប់ និងចែកចាយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ជាក់ស្តែង ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០តោន ដែលជាសញ្ញាវិជ្ជមានមួយបង្ហាញពីសក្តានុពលដ៏ធំធេងនៃទីផ្សារនេះ។

ការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រកាន់តែខ្លាំងពីអតិថិជនអន្តរជាតិ៕