* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជំនួប និងផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-អាមេរិក, គិរីកាហ្វេ ដែលជាកាហ្វេខ្មែរនៅមណ្ឌលគិរី បន្តស្វែងរកឱកាសនាំចេញ ទៅទីផ្សារអាមេរិក

03-07-2026 07:29

(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុន គិរីកាហ្វេ (KIRI Coffee) នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកផលិតផលកាហ្វេរបស់ខ្លួន ចូលរួមក្នុងកម្មវិធី «ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា» (Cambodia-USA Business Matching with Cambodia Rice Federation) ក្នុងគោលបំណងស្វែងរកឱកាស នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

​កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល ពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលដឹកនាំដោយលោក គីម ឆាហួត កុងស៊ុលកិត្តិយស និងជាប្រធានការិយាល័យតំណាងដែលបាន និងកំពុង ដើរតួនាទីយ៉ាងសកម្មជាស្ពានចម្លងសេដ្ឋកិច្ច (Business Gateway) ក្នុងការបើកច្រកផ្លូវ បង្កើតឱកាសផ្គូផ្គងដៃគូពាណិជ្ជកម្ម (Business Matching) និងជំរុញសក្តានុពលកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

​តាមរយៈការគាំទ្រ និងការសម្របសម្រួលប្រកបដោយចក្ខុវិស័យនេះ គិរីកាហ្វេ មានក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការនាំយករសជាតិ និងអត្តសញ្ញាណកាហ្វេខ្មែរ ទៅបង្កើនវត្តមាន និងប្រកួតប្រជែងនៅលើទីផ្សារសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ។

សូមជ​ម្រាបថា ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានដឹកនាំគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានតំណាងពី ក្រុមហ៊ុនសមាជិកចំនួន ១០ និង ប្រតិភូសរុបចំនួន ៣០នាក់ ចូលរួមកម្មវិធី ជំនួប និងផ្គូផ្គងពាណិជ្ជកម្ម (Business Networking and Matchmaking) នៅកំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក៕