* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង ពន្យល់មូលហេតុដែល​កម្ពុជានាំចូលច្រើន តែធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន (Video inside)

03-07-2026 12:18

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់អំពីមូលហេតុនានា ដែលនាំឲ្យកម្ពុជានាំចូលច្រើនមែនពិត ប៉ុន្ដែសេដ្ឋកិច្ចនៅកម្ពុជានៅតែរីកចម្រើន ក៏ព្រោះថាកម្ពុជានាំចូលវត្ថុធាតុដើមមកកែច្នៃនាំចេញ មិនមែននាំចូលផលិតផលសម្រេចនោះទេ។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា «ជាង៣០ឆ្នាំមកនេះកម្ពុជា សេដ្ឋកិច្ចកម្ពុជាមានកំណើន ដោយសារតែការនាំចូលច្រើន សូមបញ្ជាក់ត្រង់ចំណុចនេះថា អ្នកខ្លះថាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន ដោយសារតែមានការនាំចេញច្រើន បើនាំចូលច្រើននឹងមានឱនភាពសេដ្ឋកិច្ច ប្រទេសជឿនលឿននាំចេញច្រើនទើបសេដ្ឋកិច្ចរីកចម្រើន ប៉ុន្ដែកម្ពុជាកំណើនសេដ្ឋកិច្ចរីកចម្រើន ដោយសារតែការនាំចូល តែកម្ពុជានាំចូលតែវត្ថុធាតុដើមច្រើនប៉ុណ្ណោះ មិនមែននាំចូលផលិតផលសម្រេចនោះទេ»។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា កម្ពុជានាំចូលកាន់តែច្រើន ហើយការនាំចេញកាន់តែច្រើនដូចគ្នា ប៉ុន្ដែទោះជាយ៉ាងណាការនាំចេញរបស់កម្ពុជា មានតិចជាងការនាំចូល ព្រោះយើងត្រូវការវត្ថុធាតុដើម ដើម្បីកែច្នៃនាំចេញ៕

សូមស្តាប់ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង៖