អ្នកឧកញ៉ា លឹម ហេង៖ ការមិនធ្វើបច្ចុប្បន្នភាពផលិតកម្ម តាមមិនទាន់ការវិវត្តទីផ្សារ និងសេដ្ឋកិច្ច ជាហេតុនាំឱ្យអាជីវកម្មមួយចំនួនឈរជើងមិនបានយូរ (Video inside)
03-07-2026 12:20
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការមិនធ្វើបច្ចុប្បន្នភាពផលិតកម្ម តាមមិនទាន់ការវិវត្តទីផ្សារ និងសេដ្ឋកិច្ច ជាហេតុនាំឱ្យអាជីវកម្មមួយចំនួន ឈរជើងមិនបានយូរ។
ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន»។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា ដើម្បីឲ្យអាជីវកម្មឈរជើងបានយូរ ទាមទារឲ្យមានការជំរុញធ្វើបច្ចុបប្បន្នភាព តាមឲ្យទាន់សភាពការណ៍ ទើបអាចឈានឆ្ពោះទៅមុខរួច បើមិនដូច្នេះទេ នោះអាជីវកម្ម មិនអាចឈានឆ្ពោះទៅមុខរួចនោះឡើយ។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ជាក់ស្ដែងសភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំវេទិកានានា ដើម្បីជំរុញឲ្យម្ចាស់អាជីវកម្មជ្រួតជ្រាបពីបញ្ហាទាំងឡាយ។ ប៉ុន្តែក៏មានការយល់ឃើញរបស់ម្ចាស់សហគ្រាសមួយចំនួនថា ខ្លួនជោគជ័យហើយ ដូចេ្នះមិនចាំបាច់ចូលរួមវេទិកាអីឡើយ ទស្សនៈបែបនេះមិនត្រឹមត្រូវឡើយ គឺត្រូវតែទាមទារឲ្យមានការចូលរួម ក្នុងវេទិកាននា ដើម្បីពង្រីកចំណេះដឹងលើអាជីវកម្មកាន់តែក្លាំងក្លា៕
សូមស្តាប់ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង៖






