* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង៖ សភាពាណិជ្ជកម្មកម្ពុជា មានតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហារបស់វិស័យឯកជន (Video inside)

03-07-2026 12:21

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានទាំងនៅរាជធានី និងតាមបណ្តាខេត្តនានា បានដើរតួនាទីយ៉ាងសំខាន់​ ក្នុងការដោះស្រាយរាល់ការលំបាក និងបញ្ហាប្រឈមនានារបស់វិនិយោគិនបរទេស ក៏ដូចជាម្ចាស់ក្នុងស្រុក​។

លោកបានឱ្យដឹងថា កន្លងមក អ្នកធុរកិច្ចជាច្រើនបានប្រឈមនឹងបញ្ហាផ្សេងៗនៅក្នុងខ្សែសង្វាក់ផលិតកម្ម ​ នីតិវិធី​ក្រដាសស្នាមស្មុគស្មាញ ​បញ្ហានៃការធ្វើការងារមួយមន្ត្រីមួយចំនួន ក៏ដូចជាបញ្ហាច្បាប់​។ បញ្ហាទាំងនេះបានបង្កជាឧបសគ្គដល់ដំណើរការអាជីវកម្មរបស់ពួកគេ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជាបានដើរតួជាអ្នកសម្របសម្រួល និងដោះស្រាយបញ្ហាទាំងនេះជូនអាជីវករ ដែលបានបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មជាតំណាងរបស់ពួកគេ។

ក្រៅពីការដោះស្រាយបញ្ហា សភាពាណិជ្ជកម្មកម្ពុជាក៏ផ្តោតសំខាន់លើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអាជីវករផងដែរ។ បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកំពុងបណ្តុះបណ្តាលផ្នែកសហគ្រាសធុនតូច និងមធ្យម ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យឧស្សាហកម្មឌីជីថល ឧស្សាហកម្ម ៤.០ និងបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ការបណ្តុះបណ្តាលទាំងនេះមានគោលបំណងជំរុញកំណើនផលិតកម្មរបស់អាជីវករ ទាំងគុណភាព និងបរិមាណ ឲ្យស្របតាមតម្រូវការទីផ្សារ និងការប្រកួតប្រជែងសកល។

អ្នកឧកញ៉ា លឹម ហេង គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ កិច្ចពិភាក្សាលើប្រធានបទ៖ «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន»។

សូមស្តាប់ការលើកឡើងរបស់ ​អ្នកឧកញ៉ា លឹម ហេង៖