* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង៖ ការធ្វើការងារជាន់គ្នា បង្ក​ការលំបាកដល់អ្នករកស៊ី ​និងរារាំងការវិនិយោគ (Video inside)

03-07-2026 12:23

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការធ្វើការងារជាន់គ្នារបស់ស្ថាប័នអន្តរក្រសួង បានបង្កការលំបាកដល់អ្នករកស៊ី និងរារាំងការវិនិយោគ ហេតុនេះហើយវិស័យឯកជនតែងតែ ស្នើសុំឲ្យមានប្រតិភូកម្មអំណាច និងការបង្កើតច្រកចេញចូលតែមួយ សម្រាប់ការស្នើសុំច្បាប់អាជីវកម្ម និងការវិនិយោគ ដើម្បីជៀសវាងការរត់ទៅក្រសួងច្រើន។

លោកបន្ថែមថាវិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងជាបន្តបន្ទាប់អំពីសារៈសំខាន់នៃការអនុវត្តប្រព័ន្ធច្រកចេញចូលតែមួយ សម្រាប់ការស្នើសុំច្បាប់អាជីវកម្ម និងការអនុម័តគម្រោងវិនិយោគ។ បញ្ហាប្រឈមចម្បងដែលធុរជនជួបប្រទះ គឺការរត់ការឯកសារទៅកាន់ក្រសួង ឬស្ថាប័នច្រើន ដែលបង្កឱ្យមានការពន្យារពេល និងការចំណាយពេលវេលាច្រើន។ ដូច្នេះ ការបង្កើតច្រកចេញចូលតែមួយ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយបន្ទុកទាំងនេះ។

ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យមន្ត្រី និងស្ថាប័នដឹកនាំគិតពីផលប្រយោជន៍ជាតិជាធំ ជំនួសឲ្យផលប្រយោជន៍អំណាចក្រសួងខ្លួនឯង។

អ្នកឧកញ៉ា លឹម ហេង គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ កិច្ចពិភាក្សាលើប្រធានបទ៖ «ការអនុវត្តច្បាប់ធុរកិច្ចរវាងមន្ត្រី និងធុរជន»។

សូមស្តាប់ការលើកឡើងរបស់​អ្នកឧកញ៉ា លឹម ហេង៖