* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្តេជ្ញាលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយការប្រកួតប្រជែង តម្លាភាព និង​​អំណោយផលដល់ការវិនិយោគ

03-07-2026 13:52

(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយការប្រកួតប្រជែង តម្លាភាព និងបរិយាកាសអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។

លោកជំទាវ ចម និម្មល គូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅ​កម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។ ​

​លោកស្រីបានគូសបញ្ជាក់ថា ការបើកដំណើរការទីតាំងដាក់បង្ហាញរថយន្តនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិស័យឯកជនចំពោះបរិយាកាសវិនិយោគដ៏អំណោយផល និងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញម៉ាកល្បីលំដាប់អន្តរជាតិឱ្យមកវិនិយោគ និងពង្រីកអាជីវកម្ម។

​លោកស្រីបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍរបស់​កម្ពុជា នាពេលបច្ចុប្បន្ន មិនត្រូវបានវាស់វែងត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃស្តង់ដារគុណភាព ទំនើបភាពទីផ្សារ និងទំនុកចិត្តក្នុងការឈានទៅរកឧត្តមភាព។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា វឌ្ឍនភាពនេះត្រូវបានបង្ហាញឡើងតាមរយៈកិច្ចសហការរវាងសហគ្រាសកម្ពុជា និងម៉ាកល្បីលំដាប់អន្តរជាតិ ការអភិវឌ្ឍជាបន្តបន្ទាប់របស់វិស័យឯកជន ព្រមទាំងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជាកំពុងមានការវិវត្តជាបន្តបន្ទាប់ ដោយតម្រូវការកាន់តែកើនឡើងចំពោះគុណភាព នវានុវត្តន៍ និងផលិតផល ព្រមទាំងសេវាកម្មលំដាប់ស្តង់ដារអន្តរជាតិ បានជំរុញឱ្យធុរកិច្ចបន្តលើកកម្ពស់ស្តង់ដារ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមជូនអ្នកប្រើប្រាស់​៕