* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការចញ្ចឹមគោក្រោមឥណទាន ដោយមិនចាំបាច់ដាក់ទ្រព្យធានា នឹងជួយបង្កើនការចិញ្ចឹមគោ

04-07-2026 08:56

(ភ្នំពេញ)៖ សមាគមបណ្ដាញកសិករតេជោ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា» ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោ ដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។

សិក្ខាសាលានេះ មានការអញ្ជើញក្រោមអធិបតីពីភាពរបស់លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, និងមានវាគ្មិន លោក ខាំ ពៅ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក រស់ មុនិន្ទៈ , លោក ហោ សុខជា ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង ១៣០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយដ៏ល្អប្រសើរ សម្រាប់ការចិញ្ចឹមគោ ដែលរួមមាន ធនាគារ ក្រុមហ៊ុន និងកសិករ ដែលសមាគមជាអ្នកសម្របសម្រួល ពោលគឺ សហការគ្នារវាងធនាគារ ក្រុមហ៊ុន និងកសិករចិញ្ចឹមគោ។

ក្នុងនោះធនាគារជាអ្នកផ្តល់នូវឥណទាន ក្រុមហ៊ុនផ្តល់នូវបច្ចេកទេស ពូជ ចំណី និងទីផ្សារ ចំណែកអ្នកចិញ្ចឹមគោតម្រូវឱ្យមានក្រោលគោ កន្លែងដាំស្មៅ និងផ្លូវដឹកជញ្ជូន។ ចំណែកសមាគមមានតួនាទីសំខាន់ៗ រួមមាន ការសម្របសម្រួលបច្ចេកទេស និងជួយផ្សព្វផ្សាយរកទីផ្សារ។ ការចូលរួមនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាព ក្នុងការបង្កើនការចិញ្ចឹមគោ កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញ។

ស្របជាមួយគ្នានេះផងដែរ សមាគមបណ្ដាញកសិករតេជោ និងសហគ្រាស ដង្ខៅ ប៉ាង ក៏បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចំណីគោ ដង្ខៅប៉ាង និងសមាគមបណ្តាញកសិករតេជោ ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោ (Cattle Value Chain) នៅកម្ពុជា និងចូលរួមលើកកម្ពស់ផលិតភាព គុណភាព ស្តង់ដារ និងទីផ្សារសម្រាប់ចំណីសត្វគោទាំងក្នុងស្រុក និងអន្តរជាតិ៕