* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសេដ្ឋកិច្ច៖ ការគ្រប់គ្រងថវិការបស់រដ្ឋបាលថ្នាក់ជាតិ​ ៥ខែ​ឆ្នាំ២០២៦នេះ មានទិសដៅវិជ្ជមាន និងមានស្ថិរភាពជារួម ដោយមានអតិរេក​ជិត ២០០លានដុល្លារ

07-07-2026 15:28

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវាយតម្លៃ​ការគ្រប់គ្រងថវិការបស់រដ្ឋបាលថ្នាក់ជាតិ ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៦ មានទិសដៅវិជ្ជមាន និងមានស្ថិរភាពជារួម ដោយឆ្លុះបញ្ចាំងពីការកែលម្អជាបន្តបន្ទាប់នៃប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការពង្រឹងវិន័យថវិកា និងសមត្ថភាពក្នុងការរក្សាសមតុល្យហិរញ្ញវត្ថុ។​

​យោងតាមរបាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ប្រចាំខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិមានអតិរេកសរុបចំនួន ៧៣៨ប៊ីលានរៀល (ប្រមាណជាង១៨៣លានដុល្លារ) ខណៈដែលរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានឱនភាពសរុប ១ ១៤២ ប៊ីលានរៀល។ ការផ្លាស់ប្តូរពីឱនភាពទៅជាអតិរេកនេះ គឺជាសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

​តាមរយៈរបាយការណ៍នេះបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមការងារបានសង្កេតឃើញថា អតិរេកថវិកាក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ ត្រូវបានបង្ហាញតាមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានប្រមាណជា ៧៥០ប៊ីលានរៀល និងបំណុលមានប្រមាណជា ១២ប៊ីលានរៀល។ លទ្ធផលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការគ្រប់គ្រងថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៦ មានទិសដៅវិជ្ជមាន និងមានស្ថិរភាពជារួម។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការពង្រឹងវិន័យថវិកា និងសមត្ថភាពក្នុងការរក្សាសមតុល្យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។ ភាពជោគជ័យនេះនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។

​ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ​ ក្នុងខែឧសភា ឆ្នាំ២០២៦​ សម្រេចបាន ២ ២៣២ ប៊ីលានរៀល ស្មើនឹង ៧.៥៣% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ក្នុងនោះ ចំណូលពន្ធ (Taxes revenue)មានចំនួន ១ ៧៨០ ប៊ីលានរៀល, ពន្ធលើទំនិញ និងសេវាប្រើប្រាស់ ១ ០៧៤ ប៊ីលានរៀល​, អាករពិសេស ​ ៤១៨ ប៊ីលានរៀល, អំណោយ ​១០ ប៊ីលានរៀល, និងចំណូលផ្សេងៗ ៤៤៣ ប៊ីលានរៀល ។ បើធៀបនឹងខែមុន, ការអនុវត្តចំណូលរដ្ឋបាលថ្នាក់ជាតិថយ ១៨.៦៤% ។ ក្នុងនោះចំណូលពន្ធថយ ២៩.៧០%, អំណោយថយ ៦៤.៩៧%​ ខណៈចំណូលផ្សេងៗកើន ១៤០.២៣% ។ បើធៀបនឹងខែឧសភា ឆ្នាំ២០២៥​ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិថយ ៨.២៩% ក្នុងនោះចំណូលពន្ធថយ ៤.២១%, អំណោយថយ ៤.៣០% និងចំណូលផ្សេងៗថយ ២១.៧៦% ។

ចំណែក​ការអនុវត្តចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ​ ក្នុងខែឧសភា ឆ្នាំ២០២៦ អនុវត្តបាន ៩៥៧ ប៊ីលានរៀល ក្នុងនោះចំណាយ (expense) ចំនួន៧៨៨ ប៊ីលានរៀល និងចំណាយវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ​១៦៩ប៊ីលានរៀល។ បើធៀបនឹងខែមុន​ ការអនុវត្តចំណាយសរុប (expenditure) របស់រដ្ឋបាលថ្នាក់ជាតិថយ ២២.៥៥%, ក្នុងនោះ ចំណាយថយ ២០.៣៧%, និងចំណាយវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ថយ ៣៩.៣៨% ។ បើធៀបនឹងខែឧសភា ឆ្នាំ២០២៥, ការអនុវត្តចំណាយសរុប ថយ ៥៣.០៤% ក្នុងនោះ ចំណាយថយ ២៤.៥១% និងចំណាយវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុថយ ៨២.៩៧% ។

​ផ្អែកលើលទ្ធផលចំណូល-ចំណាយនេះ ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងខែឧសភា ឆ្នាំ២០២៦ មានអតិរេកសរុប ១ ២៧៥ ប៊ីលានរៀល ខណៈខែឧសភា ឆ្នាំ២០២៥ មានអតិរេកសរុប ៣៩៦ប៊ីលានរៀល៕