* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមបើកកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងគូសបញ្ជាក់ពីតួនាទីកម្មសិទ្ធិបញ្ញាក្នុងការជំរុញប្រព័ន្ធនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

07-07-2026 21:32

(ហ្សឺណែវ, ស្វ៊ីស)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលនៃអង្គការ WIPO នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីបណ្តាប្រទេសជាសមាជិក WIPO ដើម្បីពិភាក្សាអំពីការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញាអន្តរជាតិ ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះការទទួលបានការបោះឆ្នោតជ្រើសតាំងរបស់ ឯកឧត្តម Carlos D. Sorreta ជាប្រធានមហាសន្និបាត WIPO លើកទី៦៨ និងការទទួលបានការបោះឆ្នោតជ្រើសតាំងសារជាថ្មីរបស់ ឯកឧត្តម Daren Tang ជាអគ្គនាយក WIPO សម្រាប់អាណត្តិទី២។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈដែលនវានុវត្តន៍កំពុងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស បញ្ហាប្រឈមដ៏សំខាន់គឺការធានាឱ្យបណ្តាប្រទេសទាំងអស់អាចចូលរួមក្នុងប្រព័ន្ធនវានុវត្តន៍ពិភពលោកប្រកបដោយសមធម៌ និងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង និងភាពច្នៃប្រឌិត៕