* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទំហំពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ មានតម្លៃជាង ៣៦.៨៤ពាន់លានដុល្លារក្នុងឆមាសទី១នេះ ខ​ណៈការនាំចេញមានតម្លៃជិត២ពាន់លានដុល្លារ (Video inside)

10-07-2026 12:37

(ភ្នំពេ​ញ)៖​ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូរពាណិជ្ជកម្មអន្តរជាតិសំខាន់សម្រេចបានទឹកប្រាក់ ជាង៣៦,៨៤ ពាន់ដុល្លារអាម៉េរិក កើនឡើងជាង២០% ដោយបានកើនពីចំនួនជាង៣០​ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។

យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​បង្ហាញថា ​ចាប់ពីខែមករា ​ដល់​ខែ​មិថុនា ​២០២៦ ​កម្ពុជា​នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ​មាន​តម្លៃ​១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩,៥% ចំណែកឯ​ទំនិញ​នាំ​ចូល​មក​វិញ​មាន​តម្លៃជាង​ ១៩,៧៦ ​ពាន់លានដុល្លារ ​កើនឡើង​ ២១,៤%។​

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មជាង ១១​ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥.៤%។ ក្នុងនោះ ការនាំចេញទៅចិនកើនឡើង ២៥.៧% និងការនាំចូលពីចិនកើនឡើង ២៥.៤%។ សហរដ្ឋអាម៉េរិកបន្តជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កម្ពុជា ដោយមានការនាំចេញក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារកើនឡើង ២៩.៨%។ចំណែក​ ប្រទេសវៀតណាម ជប៉ុន និងថៃ ក៏បានបង្ហាញពីកំណើនទំហំពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ផងដែរ។

កំណើននៃទំហំពាណិជ្ជកម្មនេះ ឆ្លុះបញ្ចាំងពីភាពធន់ និងសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា ក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការពង្រីកទីផ្សារនាំចេញ។ ទោះបីជាមានឱនភាពពាណិជ្ជកម្មក៏ដោយ ក៏កំណើននៃការនាំចេញបង្ហាញពីការប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ធ្លាប់បានលើកឡើងថា​ បើទោះបីជា​កម្ពុជានាំចូលច្រើនមែនពិត ប៉ុន្ដែសេដ្ឋកិច្ចនៅកម្ពុជានៅតែរីកចម្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមមកកែច្នៃនាំចេញ មិនមែននាំចូលផលិតផលសម្រេចនោះទេ។

​អ្នកឧកញ៉ា លឹម ហេង បាន​ដឹងថា «ជាង៣០ឆ្នាំមកនេះកម្ពុជា សេដ្ឋកិច្ចកម្ពុជាមានកំណើន ដោយសារតែការនាំចូលច្រើន សូមបញ្ជាក់ត្រង់ចំណុចនេះថា អ្នកខ្លះថាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន ដោយសារតែមានការនាំចេញច្រើន បើនាំចូលច្រើននឹងមានឱនភាពសេដ្ឋកិច្ច ប្រទេសជឿនលឿននាំចេញច្រើនទើបសេដ្ឋកិច្ចរីកចម្រើន ប៉ុន្ដែកម្ពុជាកំណើនសេដ្ឋកិច្ចរីកចម្រើន ដោយសារតែការនាំចូល តែកម្ពុជានាំចូលតែវត្ថុធាតុដើមច្រើនប៉ុណ្ណោះ មិនមែននាំចូលផលិតផលសម្រេចនោះទេ»៕