* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖ កុំខ្ចីលុយគេ ប្រសិនបើយើងប្រាកដថាគ្មានលទ្ធភាពសង ហើយត្រូវរស់នៅជាមួយនឹងការពិត (Video inside)

10-07-2026 13:28

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ដែលជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានផ្តល់ ផ្តល់យោល់ដល់អ្នករកស៊ីនិង ប្រជាពលរដ្ឋ «កុំខ្ចីលុយគេ ប្រសិនបើយើងប្រាកដថាគ្មានលទ្ធភាពសង» ហើយមនុស្សម្នាក់ៗគួរតែរស់នៅតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។

លោកបានពន្យល់ថា ប្រសិនបើយើងមានទ្រព្យសម្បត្តិ ១០ ម៉ឺនដុល្លារ គឺត្រូវរស់នៅបែប ១០ ម៉ឺនដុល្លារ កុំធ្វើជាមនុស្សដែលមានទ្រព្យសម្បត្តិ ១០ ម៉ឺនដុល្លារ តែរស់នៅបែបអ្នកមាន ៥០ ម៉ឺនដុល្លារ ដែលអាចនាំឲ្យមានបំណុល និងបញ្ហានៅថ្ងៃណាមួយ។លោកបានបន្ថែមថា ការធ្វើជាមនុស្សល្អ ស្មោះត្រង់ និងខិតខំប្រឹងប្រែង គឺជាកត្តាសំខាន់ដែលនាំឲ្យមានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ក៏បានរំលឹកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងអាជីវកម្មរយៈពេល២៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០១ មក ដោយដើមទុនដំបូងរបស់លោកមិនមែនជាលុយនោះទេ គឺលោកបានចាប់ផ្តើមអាជីវកម្មដោយប្រើប្រាស់គំនិត ខណៈពេលដែលលោកនៅជានិស្សិត។ លោកបានទទួលស្គាល់ថា ធ្លាប់ជួបបញ្ហាស្ទះលុយច្រើនដង ប៉ុន្តែបញ្ហាទាំងនោះកើតឡើងដោយសារតែការពង្រីកអាជីវកម្ម ដែលតម្រូវឲ្យមានដើមទុន និងធនធានមនុស្សបន្ថែម មិនមែនដោយសារការខ្ជះខ្ជាយ ឬល្បែងស៊ីសងនោះទេ។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង លើកឡើងបែបនេះ FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដោះស្រាយ និងគ្រប់គ្រងបំណុលរបស់ឧកញ៉ាបណ្ឌិត គឹម ហ៊ាង !»។

សូមស្តាប់ការបកស្រាយទាំងស្រុង របស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖