* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង លើកឡើងពីដំណោះស្រាយសម្រាប់អ្នកបង់រំលស់ផ្ទះជាមួយបុរី ឬធនាគារ គួរធ្វើនៅពេលដែលជាប់គាំងហិរញ្ញវត្ថុ (Video inside)

10-07-2026 13:31

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានលើកឡើងអំពីដំណោះស្រាយ សម្រាប់អ្នកបង់រំលោះផ្ទះជាមួយបុរី ឬធនាគារ គួររើសជម្រើសនៃការនិយាយចរចារជាមួយបុរី ឬធនាគារ ពីបញ្ហាដែលយើងកំពុងជួបប្រទះ ដែលនាំឲ្យជាប់គាំងហិរញ្ញវត្ថុ។

ការលើកឡើងរបស់លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដោះស្រាយ និងគ្រប់គ្រងបំណុលរបស់ឧកញ៉ាបណ្ឌិត គឹម ហ៊ាង។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ហានិភ័យនៅពេលខាងមុខមើលមិនឃើញករណីមានបញ្ហាណាមួយដែលជាប់គាំង មិនមានលទ្ធភាពនៃការបង់រំលស់ផ្ទះជាមួយបុរី ឬធនាគារ យើងមានជម្រើស២ផ្ដល់ជូនរួមមាន ការលក់ផ្ទះក្នុងតម្លៃណាមួយដែលសមស្រប់ ប៉ុន្ដែការលក់ផ្ទះនេះជាជម្រើសដែលមិនមានជម្រើសប៉ុណ្ណោះ សម្រាប់ជម្រើសផ្សេងទៀតគឺត្រូវជជែកនិយាយជាមួយធនាគារ សូមបង់ការប្រាក់ក្នុងរយៈពេលណាមួយ ធនាគារនឹងផ្ដល់ជម្រើសជូនដល់អតិថិជន ក្នុងករណីណាមួយ។

ឧកញ៉ាបណ្ឌិតបានបន្ដថា «ជាគោលការណ៍របស់ធនាគារ ឬគោលការណ៍បុរី គឺពិតជាមិនចង់យកផ្ទះពីអតិថិជនមកវិញនោះទេ ប៉ុន្ដែពេលអតិថិជនមានបញ្ហា គឺត្រូវទាមទាររកដំណោះស្រាយ ដោយភាពស្មោះត្រង់រវាងគ្នា និងគ្នា»។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ក្នុងករណីមួយទៀតគឺអតិថិជនអាចដោះដូរផ្ទះ ដែលមានតម្លៃថ្លៃដូរយកផ្ទះមានតម្លៃទាបជាងនេះ ឬលក់ផ្ទះថ្លៃទិញផ្ទះធូរថ្លៃជាងនេះ ភាពច្រើននៃបញ្ហាដែលដោះមិនចេញដោយសារតែមនុស្សភាគច្រើនមុខធំជាងខ្លួន ធ្លាប់តែខ្លាំងពេលធ្លាក់មិនអាចទទួលយកបាន ប៉ុន្ដែប្រសិនបើយើងទទួលស្គាល់ខ្លួនឯង និងការពិតគឺមិនមានអ្វីដែលពិបាកនោះឡើយ។ ប្រសិនករណីមានបញ្ហាដូចបានរៀបរាប់ខាងលើ រឿងដែលចាំបាច់ត្រូវធ្វើគឺធ្វើ ព្រោះមិនមានលុយធ្លាក់ពីលើមេឃនោះឡើយ ឬុមានអ្នកជួយអ្នកដោយគ្មានលក្ខខណ្ឌនោះទេ៕