* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង១.៣៧ ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ, ការនាំចូលពីថៃបន្តធ្លាក់ចុះជាង៤០%

10-07-2026 15:14

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ​សម្រេចជាង ១.៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ​ តែទោះបីជាយ៉ាងណា​ តួលេខនេះបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាំងការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋា​ករកម្ពុជា។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានតម្លៃជាង ៣៥៧ លានដុល្លារអាមេរិក ដែលជាការថយចុះ ២០.៣ ភាគរយ។ ​ចំណែកឯការនាំចូលរបស់ថៃមកកាន់កម្ពុជាវិញ ក៏បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយមានតម្លៃជាង១ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះរហូតដល់ ៤១ ភាគរយ។ ការធ្លាក់ចុះនៃការនាំចូលនេះ អាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់របស់ពលរដ្ឋកម្ពុជា ដែលធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ការកើនឡើងនៃផលិតផលក្នុងស្រុក ឬការស្វែងរកប្រភពផ្គត់ផ្គង់ថ្មី។

​​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ​បច្ចុប្បន្ននេះ ការនាំចូលភាគច្រើនពីថៃ គឺជាវត្ថុធាតុដើមសម្រាប់បម្រើដល់ផលិតកម្មរបស់រោងចក្រ សហគ្រាស និងអ្នកវិនិយោគ​នៅក្នុង​កម្ពុជា ដែលធ្លាប់នាំចូលកន្លងមក។ ក្រៅពីនេះ គឺជាប្រភេទផលិតផលប្រើប្រាស់ ​ដែលនៅតែមានតម្រូវការប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ ដែលកម្ពុជាមិនទាន់អាចផលិតបាន។

​លោកបញ្ជាក់ថា ផលិតផលមួយចំនួនទៀត ត្រូវបានសិប្បកម្មក្នុងស្រុក សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា បានពង្រីកខ្លួន និងពង្រឹងសមត្ថភាពក្នុងការផលិតជំនួសផលិតផលថៃបានយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ ផលិតផលដែលខ្វះ ត្រូវបាននាំចេញពី ប្រទេសជិតខាងដូចជាវៀតណាម ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានដូចជាម៉ាឡេស៊ី សិង្ហបុរី និងចិនជាដើម ក៏បានបំពេញតម្រូវការទីផ្សារដែលធ្លាប់ជាចំណែករបស់ថៃផងដែរ ដែលជាហេតុធ្វើឱ្យការជួញដូររវាងកម្ពុជា-ថៃ មានការធ្លាក់ចុះ។

អ្នកឧកញ៉ា លឹម ហេង បានចាត់ទុកការណ៍នេះថាជារឿងល្អសម្រាប់ស្មារតីជាតិនិយមរបស់ខ្មែរ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការធ្វើពហិការទំនិញថៃ ហើយនេះគឺជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានស្មារតីជាតិនិយម ឲ្យបន្តប្រើប្រាស់សិទ្ធិបុគ្គលរបស់ខ្លួនក្នុងការធ្វើពហិការផលិតផលថៃគ្រប់ប្រភេទ ដើម្បីគាំទ្រផលិតផលក្នុងស្រុក និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕