* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

៦ខែឆ្នាំនេះ កម្ពុជានាំចូលទំនិញពីសិង្ហបុរី ជាង១,១៩៥លានដុល្លារ កើនជាង២៣០% ដែលភាគច្រើន ជាប្រេងឥន្ទនៈ ! (Video inside)

14-07-2026 13:37

(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចូលទំនិញពីសិង្ហបុរី ជាង១,១៩៥លានដុល្លារ កើនចំនួន២៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះភាគច្រើន ជាប្រេងឥន្ទនៈ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា។

បើតាមរបាយការណ៍,​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ សម្រេចបានចំនួន១,២៣៧លានដុល្លារ កើនឡើង២១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ ចំនួន៣៩១លានដុល្លារ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារសិង្ហបុរី ចំនួនជិត៤២លានដុល្លារ កើនឡើងជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួនត្រឹមតែ៣០លានដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា «ការនាំទំនិញពីសិង្ហបុរី មានការកើនឡើង ដោយសារយើងបិទព្រំដែនគោកកម្ពុជា-ថៃ ដែលធ្វើឲ្យទំនិញមួយភាគធំ ដែលយើងនាំពីថៃកន្លងមក បង្វែរនាំចូលពីសិង្ហបុរីមកវិញ»។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ការកើនឡើងនេះ គឺជាសញ្ញាល្អមួយ ក្នុងការជំនួសទីផ្សារថៃ ហើយភាគច្រើន កម្ពុជានាំចូលពីសិង្ហបុរី គឺ ប្រេង, គ្រឿងបរិក្ខារអគ្គិសនី ក៏ដូចជាម្ហូបអាហារ និងទំនិញមួយចំនួនទៀត។

អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា សិង្ហបុរីពិតមែនជាប្រទេស មិនមែនជាប្រទេសផលិត តែប្រទេសសិង្ហបុរី ជាប្រទេសចែកចាយទំនិញ ដូច្នេះធ្វើឲ្យការនាំចូលទំនិញពីសិង្ហបុរី មានការកើនឡើង ហើយទន្ទឹមនេះ កម្ពុជាក៏បាននាំចេញទំនិញ ទៅសិង្ហបុរី មានការកើនឡើងផងដែរ៕