* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ឆមាសទី១ ឆ្នាំ២០២៦៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនឡើងខ្លាំង ខណៈអ្នកដំណើរថយចុះបន្តិច មានជាង ៣​លាននាក់

14-07-2026 17:08

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យអាកាសចរណ៍ស៊ីវិលនៅ​កម្ពុជា បានបង្ហាញពីនិន្នាការចម្រុះគួរឱ្យកត់សម្គាល់ ដោយការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្ហាញពីកំណើនដ៏លេចធ្លោ​ ផ្ទុយទៅវិញចំនួនអ្នកដំណើរមានការថយចុះ ៧% ខណៈដែលចំនួនជើងហោះហើរចេញ-ចូល (ទ្វេទិស) រក្សាបាននូវស្ថិរភាពទាំងស្រុង ​ស្របពេលជើងងហោះហើររំលងដែនអាកាស ​នៅតែបន្តពង្រីកខ្លួនជាលំដាប់ក្នុងអត្រា ៤%។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា។

លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញតាមផ្លូវអាកាសសរុបបាន ៤៧​ ៦២៧ តោនកើនឡើងរហូតដល់ ២៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥​។ ​ការកើនឡើងក្នុងកម្រិតខ្ពស់បែបនេះ ក្នុងខណៈពេលដែលជើងហោះហើរសរុបមានកម្រិតថេរ ​ដែលបង្ហាញឱ្យឃើញថា កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាស (Dedicated Freighters) ច្រើនជាងមុន ឬការប្រើប្រាស់ទំហំផ្ទុកទំនិញក្រោមពោះយន្តហោះ (Belly-hold Capacity) មានប្រសិទ្ធភាពខ្ពស់ ឆ្លុះបញ្ចាំងពីការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការរីកចម្រើននៃវិស័យ e-commerce នៅក្នុងប្រទេស។

ផ្ទុយទៅវិញ ចរាចរណ៍អ្នកដំណើរសរុបបានថយចុះ ៧% មកត្រឹម ៣,២៦៩,២៩៧ នាក់។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាជាឥទ្ធិពលនៃរដូវកាលបៃតង (Low-Season) នៃវិស័យទេសចរណ៍ក្នុងតំបន់។ ទោះបីជាចំនួនអ្នកដំណើរថយចុះក៏ដោយ ចំនួនជើងហោះហើរចេញ-ចូលសរុបនៅតែរក្សាបាននូវស្ថិរភាពទាំងស្រុង​ ជាមួយនឹងចំនួន ៣២,៣០៦ ជើង​ ដែលបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នានានៅតែបន្តរក្សាជើងហោះហើរដដែលដើម្បីរក្សាពេលវេលាហោះហើរ-ចុះចត (Slots) ក៏ប៉ុន្តែចំនួនកៅអីដែលមានអ្នកជិះមានការថយចុះ។

លោក សិរីវុត្ថា បញ្ជាក់ថា និន្នាការនេះទាមទារឱ្យមានការកែលម្អការរៀបចំកម្មវិធីលើកទឹកចិត្តរួមគ្នារវាងតួរអង្គពាក់ព័ន្ធ (អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន) ជាក់លាក់ឡើងវិញ ដើម្បីទាក់ទាញប្រភពទីផ្សារអ្នកដំណើរថ្មីៗត្រឡប់មកវិញ។

អាកាសចរណ៍ស៊ីវិល បានឱ្យដឹងផងដែរ ចំនួនជើងហោះហើររំលងដែនអាកាស (Overflights) ក៏បន្តកើនឡើង ៤%។

បើតាមអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់ ដោយគ្រប់គ្រងជាង ៧០% នៃជើងហោះហើរសរុបក្នុងបណ្តាញអាកាសចរណ៍ជាតិ។ ចំណែកឯតំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ (SAI) ទទួលបាន ២៤% និងតំបន់ឆ្នេរព្រះសីហនុ (KOS) ទទួលបានត្រឹមតែ ៥.៣% ប៉ុណ្ណោះ។

បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិចំនួន ០៤ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៩​ កំពុងដំណើរការ៕