* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ឆមាសទី១ ឆ្នាំ២០២៦ ជាមួយទំហំជាង ១១ពាន់លានដុល្លារ កើន២៥% (Video inside)

15-07-2026 13:05

(ភ្នំពេញ)៖ តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសចិននៅតែបន្តជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ នេះ ដោយ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ២៥.៤% ដែលមានទំហំជាង ១១ពាន់លានដុល្លារអាម៉េរិក។

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ ចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងតម្លៃ ៩៤៣ លានដុល្លារអាម៉េរិកកើនឡើង ២៥.៧%។ ចំណែកការនាំចូលពីចិនមកកម្ពុជាវិញ មានតម្លៃប្រមាណជាង ១០ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិនភាគច្រើនជាផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ រួមមាន អង្ករ ផ្លែមៀនស្រស់ ចេកស្រស់ ស្វាយ ដំឡូងមី និងទុរេន ជាដើម។ ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ សរុបចំនួន ១៧០ ៤៨៣ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ៩៩.៦៧ លានដុល្លារអាម៉េរិក។

ក្រៅពីប្រទេសចិន កម្ពុជាក៏មានដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតដូចជា សហរដ្ឋអាម៉េរិក វៀតណាម និងជប៉ុន ដែលសុទ្ធសឹងតែបានបង្ហាញពីកំណើនទំហំពាណិជ្ជកម្មផងដែរ។
កំណើនដ៏រឹងមាំនៃទំហំពាណិជ្ជកម្មនេះបាន ឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលនៃសេដ្ឋកិច្ចជាតិ។ ការបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងធានាបាននូវចីរភាពសេដ្ឋកិច្ចរយៈពេលវែង។
សូមជម្រាបថា ក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ២០.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយសម្រេចបានជាង ៣៦។ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ១៧,ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩.៥% ខណៈការនាំចូលមានតម្លៃ ជាង១៩ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១.៤%៕