* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជំនួបជាមួយអនុប្រធានធនាគារពិភពលោក, ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឱ្យបែងចែកឱ្យបានច្បាស់រវាងវិស័យមីក្រូហិរញ្ញវត្ថុផ្លូវការ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ

15-07-2026 16:38

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើដល់លោក Dennis McLaughlin អនុប្រធានធនាគារពិភពលោក និងជាប្រធានគ្រប់គ្រងហានិភ័យ គួរបែងចែកឱ្យបានច្បាស់លាស់ រវាងវិស័យមីក្រូហិរញ្ញវត្ថុផ្លូវការ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត ជា សិរី ជួបពិភាក្សាជាមួយលោក Dennis McLaughlin ព្រមទាំងគណៈប្រតិភូរបស់លោក ដើម្បីពិភាក្សាអំពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ទោះបីជាយើងទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងរួមចំណែកជួយពួកគាត់ ឱ្យចាកផុតពីភាពក្រីក្រ។

បន្ថែមពី​នោះទៀត លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា​ កម្ពុជាស្វាគមន៍ការបន្តគាំទ្រ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មិនត្រឹមតែលើផ្នែកហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកអភិបាលកិច្ច កិច្ចការពារអ្នកប្រើប្រាស់ និងហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។

លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា យ៉ាងណា គួរតែមានការបែងចែក ឱ្យបានច្បាស់លាស់រវាងវិស័យមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ ឬអ្នកផ្តល់កម្ចីខុសច្បាប់ ដែលជាញឹកញាប់គិតអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអនុវត្តវិធីសាស្ត្រផ្តល់កម្ចី​ ដែលមិនមានក្រមសីលធម៌។

សូមជម្រាបថា កន្លងទៅមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រិះគន់ចំពោះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាផ្នែកមួយរបស់ធនាគារពិភពលោកថា បានគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមិនបាន​វាយតម្លៃគ្រប់ជ្រុងជ្រោយ បង្កើតឱ្យប្រជាពលរដ្ឋជំពាក់បំណុលវណ្ឌក ជាដើម៕