* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល៖ កម្ពុជាបន្តខិតខំរក្សាពិន្ទុទាក់ទងប្រព័ន្ធសុវត្ថិភាពហោះហើរ ដើម្បីជំរុញការតភ្ជាប់ជាមួយអាមេរិក​ (Video inside)

18-07-2026 08:21

​(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែង​ថា កម្ពុជា​បន្តខិតខំប្រឹងប្រែង​ក្នុងការរក្សា ​ពិន្ទុទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព និងសន្តិសុខហោះហើរ ដើម្បីសម្រេចបាននូវការតភ្ជាប់ជើងហោះហើរផ្ទាល់ជាមួយសហរដ្ឋអាមេរិក​ ដោយ​លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានលក្ខខណ្ឌតម្រូវការខ្ពស់ និងតឹងរ៉ឹងជាងបណ្តាប្រទេសដទៃទៀត សម្រាប់ការហោះហើរចូលទៅកាន់ដែនអាកាសរបស់ខ្លួន។

លោក ស៊ីន ចាន់សិរីវត្ថា ​​បានឱ្យដឹងថា កន្លងមក កម្ពុជាទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគក្នុងតំបន់ ប៉ុន្តែត្រូវតែបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីកុំឱ្យពិន្ទុធ្លាក់ចុះ។ លោកបានបន្ថែមថា ក្រៅពីពិន្ទុ ICAO អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងក្រសួងដឹកជញ្ជូនអាមេរិក ក៏មានការវាយតម្លៃបន្ថែមលើទិដ្ឋភាពបច្ចេកទេស សុវត្ថិភាព សន្តិសុខ និងលទ្ធភាពពាណិជ្ជកម្មផងដែរ។

លោក ស៊ីន ចាន់សិរីវត្ថា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍»។

សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ​ស៊ីន ចាន់សិរីវត្ថា៖