* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលរំពឹងថា នឹងទទួលបានជំនួយបច្ចេកទេសពីអាមេរិក ​បន្ទាប់ពីភាគីទាំងពីរចុះកិច្ចព្រមព្រៀង​​បើកចំហជើងមេឃ (Video inside)

18-07-2026 08:26

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានបង្ហាញពីក្តីរំពឹងខ្ពស់ថា នឹងទទួលបានជំនួយបច្ចេកទេស​ពីសហរដ្ឋអាមេរិក ពង្រឹងសមត្ថភាពវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ។

លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ថវិកាគឺជាកត្តាចម្បងមួយដែលកម្ពុជាត្រូវការដើម្បីពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកបានបន្ថែមថា ការទិញយន្តហោះពីសហរដ្ឋអាមេរិក នឹងនាំមកនូវការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់ទាំងក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងារ។ ក្រៅពីថវិការដ្ឋ កម្ពុជាក៏ពឹងផ្អែកលើជំនួយទ្វេភាគីពីសហរដ្ឋអាមេរិកផងដែរ។

​លោក ស៊ីន ចាន់សិរីវត្ថា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍»។

សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ​ស៊ីន ចាន់សិរីវត្ថា៖