* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ ដំណាំកាហ្វេមានសក្តានុពលខ្លាំង តែខ្វះការវិនិយោគ, វិនិយោគិនខ្មែរ ជំរុញឱ្យអ្នកមានដីទំនេរ នៅភូមិសាស្ត្រអំណោយផល នាំគ្នាដាំកាហ្វេ ដោយធានាផ្តល់ពូជ និងទីផ្សារ (Video inside)

19-07-2026 12:46

(ភ្នំពេញ)៖ កម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ។

ដោយសារដូច្នេះហើយទើបដំណាំកាហ្វេ គឺជាដំណាំដ៏មានសក្តានុពល ត្រូវការការវិនិយោគបន្ថែម ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុកផង និងនាំចេញផងដែរ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស Confirel ដែលកំពុងវិនិយោគដាំកាហ្វេ​ និងកាកាវ នៅខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងថា សម្រាប់គ្រាប់កាហ្វេកម្ពុជាពិតជាមានតម្រូវការច្រើន ហើយខេត្តរតនគិរី និងមណ្ឌលគិរី ពិតជាអំណោយផលសម្រាប់ដំណាំនេះ។

ឧកញ៉ាឱសថបណ្ឌិត គាំទ្រឱ្យមានការវិនិយោគដាំដំណាំកាហ្វេឱ្យនេះឱ្យបានច្រើនថែមទៀត ខណៈផ្ទៃដីនៅខេត្តរតនគិរី និងមណ្ឌលគិរីនៅទូលាយច្រើន ប៉ុន្តែម្ចាស់ដីមិនដាំ។

ឧកញ៉ាឱសថបណ្ឌិតបានឱ្យដឹងថា «កាហ្វេខ្មែរយើងដូចស្វាយចន្ទីដែរ ទីផ្សារវៀតណាមត្រូវការច្រើនដែរ​ ព្រោះវៀតណាមផលិតមិនគ្រប់ទេ ត្រូវនាំចូលពីគេដែរ ប៉ុន្តែយើងមិនទាន់អាចដាំបានច្រើន ព្រោះដំណាំនេះត្រូវការការថែទាំជាប្រចាំ»។

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ជាប្រេនកាហ្វេរបស់កូនខ្មែរ ទិញគ្រាប់កាហ្វេសុទ្ធពីខេត្តមណ្ឌលគិរី បានប្រកាសជំរុញឱ្យអ្នកមានដីនៅទីតាំងអំណោយផល សម្រាប់ដំណាំកាហ្វេ ដែលមាននៅខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ពោធិ៍សាត់ ជាដើម នាំគ្នាដាំដំណាំកាហ្វេ ព្រោះទីផ្សារកម្ពុជាមានត្រូវការច្រើន។

លោកបញ្ជាក់ថា ជាឱកាសល្អ សម្រាប់អ្នកចង់បង្កើតចំការកាហ្វេ ប្រកបដោយនិរន្តរភាពជាមួយ «គិរីកាហ្វេ» ដោយ «គិរីកាហ្វេ» បើកលក់ កូនកាហ្វេពូជរ៉ូប៊ូស្តា (Robusta) និងអារ៉ាប៊ីកា (Arabica) ដែលមានគុណភាពខ្ពស់ ធានាថាកូនកាហ្វេមានសុខភាពល្អ ឫសរឹងមាំ ធន់នឹងជម្ងឺ និងផ្តល់ទិន្នផលខ្ពស់។

លោកបន្ថែថា​ «នៅពេលប្រមូលផល ក្រុមហ៊ុនយើងធានាទទួលទិញផលវិញ ១០០% អស់បារម្ភរឿងទីផ្សារ! យើងមានកិច្ចសន្យាទទួលទិញគ្រាប់កាហ្វេពីបងប្អូនកសិករមកវិញ តាមតម្លៃទីផ្សារជាក់ស្តែង»។

សូមជម្រាបថា នាដើមឆ្នាំ២០២៦នេះ Kiri Coffee ទើបចំណាយទុនជិត ១លានដុល្លារ ប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករ ជាជនជាតិដើមភាគតិច នៅក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរីបានជិត ៧០០តោន ដើម្បីបម្រើដល់ទីផ្សារកាហ្វេនៅកម្ពុជា។ Kiri Coffee ប្តេជ្ញាចិត្តកសាងកេរ្តិ៍ឈ្មោះ «កាហ្វេខ្មែរពិត ពីដែនដីមណ្ឌលគិរី មិនយកគ្រាប់កាហ្វេបរទេស មកបន្លំខ្មែរនោះទេ»៕