* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គយចិនអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុន​ដំបូងគេនៅកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន

20-07-2026 16:37

(ភ្នំពេញ)៖ នៅទីបំផុត អគ្គរដ្ឋបាលគយចិន បានសម្រេចអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុន Best Life Product Co., Ltd. របស់កម្ពុជា អាចនាំចេញផលិតផល «សំបុកត្រចៀកកាំ» ទៅកាន់ទីផ្សារប្រទេសចិន ​ដែលក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ ​ទទួលបានការអនុញ្ញាតជាផ្លូវការពីគយចិន បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំ ក្នុងការពង្រឹងគុណភាព និងចរចានាំចេញ។

លោកស្រី Wu Huizhen ប្រធានក្រុមហ៊ុន Best Life Product Co., Ltd. បានប្រកាសពីដំណឹងដ៏សំខាន់នេះ ដោយបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកស្រីបានទទួលការទទួលស្គាល់ និងការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ​​ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣១។ នេះជាសញ្ញាណដ៏សំខាន់មួយ ដែលបង្ហាញថា ផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជា អាចចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុត របស់ពិភពលោកបានជាផ្លូវការ។​

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៦នេះ ​បើទោះបីជាគយចិនបា​នបើកផ្លូវឱ្យ​កម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែការវាយតម្លៃ​ឱ្យក្រុមហ៊ុនដែល​អាចនាំចេញទៅបាន គឺមានភាពតឹងរ៉ឹង ដែលមកទល់ពេលនេះមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនបាន។

លោកបានឱ្យដឹងថា ដោយសំបុកត្រចៀកកាំត្រូវបានចាត់ទុកជាផលិតផលឯក (premium product) ដែលមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយគីឡូក្រាម។ ហេតុដូច្នេះហើយ ការធានាបាននូវប្រភពដើមផលិតកម្មច្បាស់លាស់ និងស្តង់ដារអនាម័យខ្ពស់ គឺជាកត្តាចាំបាច់បំផុត ដើម្បីរក្សាគុណភាព និងទំនុកចិត្តពីអ្នកទិញអន្តរជាតិ។ ​

លោកបានប្រាប់បន្ថែមថា «​អ្វីដែលជាការសង្ឃឹមរបស់យើងក្នុងឆ្នាំនេះ នឹងអាចមានក្រុមហ៊ុនបន្តបន្ទាប់ទៀតបានទទួលការអនុញ្ញាតពីគយចិន ក្នុងការនាំចេញដោយផ្ទាល់ទៅប្រទេសចិន។ មិនមែនកម្ពុជាទេដែលពិបាក​ ​ហើយជាធម្មតានៅបណ្តាប្រទេសដទៃ ក៏មាននីតិវិធីដូចយើងដែរ ដូចវៀតណាម ដូចម៉ាឡេស៊ីអីក៏ដោយ នៅពេលដែលការដាក់ដំបូង គឺមិនមានក្រុមហ៊ុនច្រើនទេដែលជាប់ ដោយសារតែគាត់អត់ទាន់យល់ពីស្តង់ដារតម្រូវរបស់គយចិន​។ ប៉ុន្តែនៅពេលដែលគយគេបដិសេធ យើងបានដឹងថាតើមានបញ្ហាអីខ្លះ ហើយយើងកែទម្រង់រាល់លក្ខខណ្ឌបច្ចេកទេសស្តង់ដារទាំងឡាយ ទៅតាមតម្រូវការរបស់គយចិនទៅ នោះយើងនឹងទទួលបានការអនុញ្ញាតហើយ»។

​លោកស្រី Wu Huizhen បានប្តេជ្ញាបន្តកែលម្អគុណភាពផលិតផល និងស្តង់ដារអនាម័យ ពង្រីកសមត្ថភាពផលិតកម្ម និងបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ លោកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងដៃគូវិនិយោគទាំងអស់ ឱ្យបន្តផ្តល់ការគាំទ្រ ដើម្បីលើកកម្ពស់ឧស្សាហកម្មសំបុកត្រចៀកកាំរបស់កម្ពុជា ឱ្យក្លាយជា «ម៉ាកយីហោជាតិ» នៅលើឆាកអន្តរជាតិ។ ​

​​​គិតត្រឹមដើមឆ្នាំ២០២៦​ ផ្ទះត្រចៀកកាំប្រមាណជិត ១ពាន់ខ្នងផ្ទះ ត្រូវបានក្រសួងកសិកម្មចុះបញ្ជី ក្នុងនោះក្រសួងបានបញ្ជូនក្រុមហ៊ុនចំនួន៦ ឱ្យធ្វើការទំនាក់​ទំនង​ជា​មួយ​គយ​ចិន ប៉ុន្តែក្រុមហ៊ុនតែមួយប៉ុណ្ណោះទទួលបានការអនុញ្ញាតពីគយចិន៕