* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនចេញការពារកម្ពុជា ចំពោះជំហរប្រកាន់យកគោលការណ៍ «ចិនតែមួយ» ក្រោយកោះតៃវ៉ាន់រឹតបន្តឹងទិដ្ឋាការលើពលរដ្ឋកម្ពុជា

20-07-2026 21:26

(ចិន)៖ លោក លីន ជៀន ( Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញមកការពារកម្ពុជា ចំពោះការប្រកាន់យកគោលការណ៍ «ចិនតែមួយ» ក្រោយពេលដែលកោះតៃវ៉ាន់រឹតត្បិតទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។

ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានលើកឡើងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ នេះគឺជាការឯកភាពគ្នា ជាទូទៅនៅ ក្នុងសហគមន៍អន្តរជាតិ។ ការដែលអាជ្ញាធរកោះតែវ៉ាន់ ឆ្លៀតឱកាសប្រើប្រាស់វិធានការ ដើម្បីដាក់សម្ពាធទៅលើប្រទេសដទៃទៀតនោះ គឺជាសកម្មភាពប្រឈមមុខដោយចំហ ចំពោះគោលការណ៍ «ចិនតែមួយ» ដែលជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយវាបានលាតត្រដាងម្តងហើយ ម្តងទៀតនូវធម្មជាតិដ៏អាក្រក់ ដើម្បី «ឯករាជ្យភាពតៃវ៉ាន់»។

លោកសង្កត់ធ្ងន់ថា «ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការគោរពនូវគោលការណ៍ «ចិនតែមួយ» គឺបានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្របំបែករដ្ឋរបស់អាជ្ញាធរកោះតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រឡើយ ហើយនឹងមិននាំទៅរកលទ្ធផលល្អអ្វីនោះទេ។ យើងសូមផ្ញើសារទៅកាន់កោះតៃវ៉ាន់ថា និន្នាការប្រវត្តិសាស្ត្រ គឺមិនអាចបញ្ឈប់បានឡើយ ហើយការចង់ឱ្យ «កោះតៃវ៉ាន់» មានឯករាជ្យ គឺជាផ្លូវទាល់ច្រក»។

សូមជម្រាបថា កម្ពុជានឹងដកចេញពីកម្មវិធីលើកលែងទិដ្ឋាការ របស់តៃវ៉ាន់ចំនួនទាំងពីរ រួមមានគម្រោង Guanhong ដែលមានគោលបំណងសម្រួលនីតិវិធីស្នើសុំទិដ្ឋាការ សម្រាប់ក្រុមអ្នកទេសចរ និង កម្មវិធីវិញ្ញាបនបត្រអនុញ្ញាតធ្វើដំណើរ (Travel Authorisation Certificate) ដែលផ្តល់ដល់អ្នកដំណើរ នូវការចូលដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន ក្នុងលក្ខខណ្ឌមួយចំនួន។ ពលរដ្ឋកម្ពុជានឹងលែងមានសិទ្ធិប្រើប្រាស់កម្មវិធីទាំងពីរនេះ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ៕