* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី​អាកាសចរណ៍ស៊ីវិល គាំទ្រគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅខេត្តព្រះសីហនុ ដើម្បីតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញ រវាងផ្លូវអាកាស និងផ្លូវសមុទ្រ

21-07-2026 17:19

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រចំពោះគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅខេត្តព្រះសីហនុ ដែលគ្រោងវិនិយោគឡើងដោយក្រុមហ៊ុន ២នៅកម្ពុជា គឺក្រុមហ៊ុន World Bridge Group របស់អ្នកឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុនសូស៊ីយេត កុងសេសស្បូនរ ដឺ ឡាអេរ៉ូព័រ (SCA) របស់បារាំង ដើម្បីតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញ រវាងផ្លូវអាកាសនិងផ្លូវសមុទ្រ។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុន សូស៊ីយេត កុងសេសស្បូនរ ដឺ ឡាអេរ៉ូព័រ (SCA) បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតក្របខ័ណ្ឌកិច្ចពិភាក្សាសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្មនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។​

កិច្ចសហការ​រវាងស្ថាប័នឯកជនឈានមុខទាំងពីរនេះ គឺដើម្បីបង្កើតក្របខ័ណ្ឌ កិច្ចពិភាក្សាសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្ម(Air Cargo and Logistic Hub) នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលជាដំណាក់កាលថ្មីមួយទៀត ជួយទ្រទ្រង់ដល់ខ្សែច្រវ៉ាក់ ភស្តុភារកម្មកម្ពុជា ជាពិសេសការប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលអាចតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញ រវាងផ្លូវអាកាសនិងផ្លូវសមុទ្រផងដែរ។
​
ពិធីចុះ MoU រវាង ក្រុមហ៊ុន World Bridge Group និង​ SCA​ ​បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​និងមានការចូលរួមពី លោក អូលីវីយេ រីឆាដ (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group និងលោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុន SCA។

​លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការចូលរួមចំណែករបស់វិស័យឯកជនក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ គឺពិតជាបានឆ្លើយតបដោយផ្ទាល់ និងមានប្រសិទ្ធភាពស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ជាពិសេស គម្រោងនេះស្ថិតនៅក្នុងបញ្ចកោណទី២ ស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ស្តីពី ការលើកកម្ពស់ការតភា្ជប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក។

លោកបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មនេះ តាមរយៈការផ្ដល់ប្រឹក្សា និងការណែនាំបំពេញបែបបទតាមបទប្បញ្ញត្តិសេដ្ឋកិច្ច និងបច្ចេកទេសអាកាសចរណ៍ស៊ីវិល ដើម្បីឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការរីកចម្រើន ប្រកបដោយចីរភាព សន្តិសុខ សុវត្ថិភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕